កំពូលសែនខ្ពស់ មានភ្នំព្រៃជ្រោះ
ឃើញហើយស្ញើចក្រៃ សសើរគ្រប់ម៉ាត់
ថាល្អប្រពៃ សែនសប្បាយក្រៃ
ពេលឃើញទីឋាន។
ម្លប់ព្រៃប្រឹក្សា ត្រជាក់ណាស់ណា
ចង់ស្នាក់សំរាណ សែនសប្បាយចិត្ត
នឹកដល់ភូមិស្ថាន គ្រប់គ្នាចង់បាន
ប្រាថ្នាគ្រប់គ្នា។
មានព្រៃសែនល្អ មានភ្នំមានថ្ម
គ្រប់ទីគ្រប់ធ្លា បក្សីបក្សា
ហើរដើរលូនវា ម្រឹកគីម្រឹកគា
ប្រលែងគ្នាលេង។
ជ្រោះជ្រលងភ្នំ មានគ្រប់តូចធំ
ទឹកហូជាភ្លេង ប្រជាសប្បាយ
ទាំងចាស់ទាំងក្មេង គ្មានសោកសង្រេង
ព្រោះមានភ្នំព្រៃ។
ច្រកជប់គគី អូស្មាច់មួលមី
មនុស្សច្រើនពេកក្រៃ មានគ្រប់ជាតិសាសន៍
ប្រកបរាល់ថ្ងៃ របវរប្រពៃ
ដោះដូរទំនេញ។
ដីខ្មៅមានជាតិ ប្រជាប្រជ្រៀត
ប្រកបប្រដេញ សហការគ្នា
បង្កើតទំនេញ រួចហើយនាំចេញ
ប្រមូលភោគផល៕ស្ងាម ក្រឹម(រូប វិទ្យា) E-mail: sngamkroem@gmail.com |