ប្រជាជនភូមិខ្ញុំ ទាំងក្រមុំទាំងកម្លោះ
ខិតខំឥតមានខ្ចោះ ដើម្បីដោះទុក្ខទាល់ក្រ។
មានខ្លះខិតខំរៀន ខ្លះបង្រៀនជាលោកគ្រូ
ខ្លះជារដ្ឋគំរូ ខ្លះតស៊ូជាកម្លាំង។
ខ្លះពលករស្រុកគេ ពេលទំនេរខំប្រណាំង
ព្យាយាមខំប្រឆាំង នឹងរនាំងទុក្ខលំបាក។
អ្នកខ្លះជាអ្នកស្រែ មិនពូកែតែតោកយាក
គ្រាន់បើជាងចំណាក ស្រុកកំសាកទៅទីទៃ។
មានខ្លះធ្វើសំណង់ ខិតខំផ្ចង់យោងទៅតាម
ព្រោះខ្លួនមានបំរាម គ្មានស្លាកស្នាមជាអ្នកចេះ។
មានខ្លះអ្នកចេះដឹង ជាអ្នកពឹងលើចំណេះ
រកស៊ីពឹងការចេះ ប្រើតំរិះធ្វើជាយាន។
ជាពេទ្យគ្រូបង្រៀន ខ្លះជាស្មៀនជានាយក
មានទាំងកិត្តិយស ទាំងសក្កិយសក្នុងសង្គម។
ប្លែកតែរូបនាងខ្ញុំ ស្រស់ស្រីមុំរកទ្រនំ
ព្យាយាមខំបង្គំ រកទ្រនំដែនសុខសាន្ដ។
តាំងពីខ្លួននៅក្មេង ជាអ្នកលេងក្នុងភូមិស្ថាន
ឥលូវទៅជាបាន រូបសណ្ឋានជានិស្សិត៕
ណិម សាលី(Management) E-mail: nemsaly1095@gmail.com |