ឱក្រុងភ្នំពេញ ចិត្តខ្ញុំទោម្នេញ
និងទីក្រុងណាស់ ខុសពីខេត្តខ្ញុំ
ផ្ទុយគ្នាស្រឡះ ខ្ញុំបានជួបច្បាស់
ពេលមកដំបូង។
កាលខ្ញុំមកដល់ ចិត្តខ្ញុំអំពល
អាម្មរណ៍សៅហ្មង ឃើញអ្វីជាច្រើន
ខុសប្លែកកន្លង ភ្នែកខ្ញុំផ្អៀងផ្អង
មើលគ្រប់ទិសទី។
មានឡានជាច្រើន អាគារសម្បើម
មនុស្សមូមី ទេសចរណ៍តាមផ្លូវ
មើលទៅវក់វី ផ្លូវបែកជាពីរ
មានភ្លើងចរាចរណ៍។
គ្រប់អ្នកដំណើរ គ្មានការល្មើសលើ
ទោះបីមានក្រ ទើបវាកម្រ
មាននូវគ្រោះថ្នាក់។
ទេសភាពអួអាប់ ដូចបានឃើញស្រាប់
បែកផ្សែងផ្សេកផ្សាក់ សម្បូរជាតិពុល
ផ្ទះល្វែងសំណាក់ រងើករង៉ាក់
គ្មានសណ្ដាប់ធ្នាប់។
ផ្ទះនៅតូចធំ សង់ជាជំរុំ
នៅកៀកគ្នាជាប់ មើលទៅអាសោច
ដូចផ្នូរខ្មោចងាប់ អ្នកគ្មានទម្លាប់
ពិបាករស់នៅ៕
ចិន ភ្នី(គី មីវិទ្យា) E-mail: chinphny@gmail.com |