គួរឲ្យអាណិត អារម្មណ៍ផ្ដេកផ្ដិត
នឹកដល់កូនចៀម រូនខ្លួនតូចល្អិត
ខ្លួនស្គមស្បែកក្រៀម ព្រោះតែមិនមាន
ស្មៅស៊ីគ្រប់គ្រាន់។
សត្វចៀមតូចមួយ ស្ទើរតែរលួយ
រលំខ្លួនប្រាណ មានឆ្អឹងនិងស្បែក
សាច់ទាំងថ្មើរម៉ាន មានសាច់ពុំខាន
ទុកដណ្ដប់ខ្លួន។
ចៀមខ្លះគេធំ គេមានទ្រនំ
រាងកាយមាំមួន ព្រោះបានស៊ីឆ្អែត
រាងកាយសមសួន ចៀមតូចខំពួន
ងក់ក្បាលក្រោយគេ។
កូនចៀមតូចទាប ពុំមានលទ្ធភាព
រកស្មៅស៊ីទេ បានតែស៊ីក្រោយ
ស្មៅរិលតាមគេ កូនចៀមចិត្តរ៉េ
ចង់ស៊ីស្មៅខ្ចី។
ធ្វើម្ដេចខ្លួនតូច វាប្រៀបបានដូច
ធាតុគ្មានតម្លៃ ខ្លួនថ្នាក់ទាបណាស់
គ្មានន័យប្រពៃ ដូចគេដទៃ
ចៀមមិនតូចចិត្ត។
ទោះបីខ្លួនទាប ក៏មិនដែលប្រៀប
បានត្រឹមតែគិត គង់ថ្ងៃក្រោយធំ
ពេញលក្ខណះពិត នោះទើបជីវិត
ប្រពៃថ្លៃថ្លា៕
ចិន ភ្នី (គីមីវិទ្យា) E-mail: chinphny@mail.com |