សិស្សគ្រប់អាត្មា តែងតែគិតថា
ការរៀនពិបាក រៀនគ្រប់វេលា
គ្មានពេលណាស្រាក
អ្នកខ្លះតោកយ៉ាក
លំបាកក្រាសក្រៃ។
រៀនគ្រប់វិជ្ជា ទុកជាមាគា
ដ៏ធំប្រពៃ
សិស្សខ្លះធុញណាស់
ពិបាកយល់ន័យ
គេគិតបំភ្លៃ
មិនចង់រៀនសោះ។
សិស្សខ្លះក៏ឈប់
គេមិននៅងប់
ឥតនៅអាឡោះ
ឈប់ទៅសប្បាយ
គ្មានអំពលស្មោះ ` ដោយគិតយ៉ាងនោះ
ឥតអានាគត។
អ្នកខ្លះគេនៅ
ចិត្តគេមានផ្លូវ
គេមិនរន្ធត់ លំបាកគេទ្រាំ
ឧបសគ្គខំអត់
គិតយ៉ាងមុះមុត
បន្តសិក្សា។
ទោះមិនសូវយល់ ក៏គ្មានអំពល់
ឥតបកឡើយណា ទោះបីលំបាក
ជំនះអាត្មា
ក្រែងលោវាសនា
អានាគតល្អ។
សិស្សខ្លះគេរៀន
គេមានរបៀន
ត្រឹមត្រូវបវរ
ចាប់បានចំនេះ
ដោយមិនត្រដរ រលូនយ៉ាងល្អ
សមជាអ្នករៀន។
មានតែសិក្សា ទើបយោងអាត្មា
ផុតការបំពាន
រស់នៅបានសុខ
គ្មានទុក្ខក្សេមក្សាន្ត រស់តាមលំអាន
ជីវិតថ្លៃថ្លា៕
ចិន ភ្នី (គីមី វិទ្យា)
E-mail: chinphny@gmail.com