ខ្ញុំបាទសៀវភៅ
រិ:គិតមិនត្រូវ
ខ្លួនសែនអភ័ព្វ
នៅជាមួយគេ
តែត្រូវគេស្អប់
ខ្ញុំស្ទើរឆ្កួតឡប់
គិតអ្វីមិនចេញ។
រាល់ថ្ងៃសោការ ទឹកភ្នែកខ្លោចផ្សារ
ចិត្ដសែនទម្នេញ នៅជាមួយគេ
ចិត្ដសែនទន្ទេញ
ចុះរូបខ្ញុំវិញ
ម្ដេចលែងត្រូវការ។
សៀវភៅជាច្រើន រាល់ថ្ងៃនេះកើន
ចេញចូលដូចផ្សារ ចេញពីរចូលមួយ
គ្មានល្ហែរឡើយណា ខ្ញុំសែនសោការ
ម្ដេចក៏អភ័ព្វ។
ពីមុនសរសេរ
ពេលនេះទំនេរ
ព្រោះគេឃើញគ្រប់ អស់ហើយទំព័រ
ដែលមានខ្លះលុប ខ្លះហែកវេចខ្ចប់
តាមចិត្តគេចង់។
ទោះបីយើងចាស់ តែសូមចិត្តម្ចាស់
រើសអានខ្លះផង កាលយើងនៅថ្មី
ម្ដេចក៏រូបបង
ថែស្រស់នួនល្អង
មិនឲ្យមានទោះ។
ខំគិតយ៉ាងណា ទឹកភ្នែកសោការ
ចិត្តស្ទើរធ្លាយធ្លុះ មិនដឹងមិនឃើញ
មកពីអអ្វីនោះ ចាស់ហើយនៅខុស
អភ័ព្វណាស់ខ្ញុំ៕
ប៉ក់ តុលា (សំណង់ ស៊ីវិល)
E-mail: buktola72@gmail.com