វេលាថ្ងៃមួយ ក្នុងចិត្តទុក្ខព្រួយ
រសាប់រសល់ កើតក្តីចំបែង
អារម្មណ៍ខ្វាយខ្វល់ នឹកស្រស់និមល
ក៏ទាញទូរសព្ទ។
ដៃចុចរាវរក បែកញើសហូរជោគ
ស្ទុះស្ទាប្រញាប់ Searchរកឈ្មោះអូន
តាមមិត្តភក្តិប្រាប់ Facebookលោតផ្លាប់
អូនស្អាតអស់យ៉ាង។
ក្រលេកមើលមុខ សរអោយត្រលុក
ថ្ពាល់ខួចសងខាង
ចង្ការាងស្រូច
លួចគន់កល្យាណ កែវភ្នែកភុំផាន
ដូចអប្សរា។
បបូរមាត់ស្រស់ ធ្មេញសល្អស្រស់
ស្អាតល្អអស្ចារ្យ គ្រប់ប្រុសបានឃើញ
លង់ស្នេហ៍កន្និថា ម្នាក់ៗនោះណា
Likeហើយcomment។
ចំណែកឯរាង គន់ពីចំហៀង
ស្រលូនដូចចិន មើលចំពីមុខ
ស្រស់ស្អាតឆ្អៅឆ្អិន ពីក្រោយនោះវិញ
ដូចជាតារា។
ទាំងជើងទាំងដៃ រួបរាងចរណៃ
គ្មានទាស់ត្រង់ណា អ្នកឃើញហើយលង់
ទោះក្រុងចំការ
តែងតែប្រាថ្នា
ចង់បានរូបស្រី។
ចំណែករូបខ្ញុំ លង់ស្នេហ៍មាសមុំ
ទាក់ទងរាល់ថ្ងៃ ChatតាមFacebook
ឥតមានសំចៃ រាល់ប្រាក់កម្រៃ
ចាយគ្មានគិតក្រែង។
នាងណាត់ទៅជួប ក្នុងចិត្តរំភើប
ញញឹមម្នាក់ឯង ឪពុកម្តាយសួរ
ញញឹមសើចស្ញែង អាវ៉ាវាក្រែង
ខ្មោចចូលទេដឹង។
វេលាក្រោយមក ទឹកភ្នែកហូរជោគ
ដូចឆ្កួតអញ្ចឹង លីឡឺឡប់ឡែ
ម៉ែអឺយកូនខឹង ស្រីស្អាតម្នាក់ហ្នឹង
បោកប្រាសកូនទេ។
ដល់ពេលបានយល់ អារម្មណ៍ខ្វាយខ្វល់
កើតក្តីរិះរេ តាមពិតជាប្រុស
ធ្វើស្រីនោះទេ យំហើយស្រែកជេរ
ខ្លាចហើយFacebook៕
លិន
ស៊ីណេ (សំណង់ ស៊ីវិល)
E-mail: hisine03@gmail.com