Wednesday, November 26, 2014

ផ្កាឈូក



ផ្កាឈូកលើទឹក             សុំផ្ញើរចិត្តនឹក                       
ដល់មិត្តអ្នកអាន            ដុះចេញពីភក់              
ក្លិនស្អុយជាប់ប្រាណ       សូមមិត្តតាមដាន
ផ្កាទៅយ៉ាងណា។
ឈូកតូចច្រឡឹង            ដុះចេញពីបឹង                      
ទ្រូងសែនខ្លោចផ្សា         ខំរើបម្រាស់         
ភក់ប្រាំងវស្សា               ជម្រៅទឹកមា
ស្រកឡើងតាមចិត្ត។
អាសូរផ្កាឈូក               លូតទាំងច្រមូក            
គ្មានអ្នកអាណិត            ​ អន្ទង់ចង្រៃ          
ចង់ផ្តាច់ជីវិត                 រុកដោតគ្មានគិត
ឫសគល់ក្នុងភក់។
ពន្លកឈូកខ្ចី                 ចង្វាចង្រៃ           
តាមបិចមិនសុខ            រិះរកគ្រប់ផ្លូវ        
ប្រឹងលូតលើទឹក            រីកស្រស់ពេលព្រឹក
មានគេសម្លឹង។
ឥឡូវក្រពុំ                    ក្រអូបនាំឃ្មុំ                 
ទាក់ទាញសម្រស់          អ្នកណាក៏ស្គាល់   
មិនថាស្រីប្រុស             ចង់បានទាំងអស់
នៅពេលបុណ្យទាន។
ក្រពុំថ្វាយព្រះ               លើកដៃសំពះ                      
មានធូបមានទៀន          សូមសេចក្តីសុខ   
អ្នកខ្លះសុំមាន               ជៀសផុតអត់ឃ្លាន
ផ្កាឈូកចិត្តព្រះ៕

 
ប៉ៅវ ចន្រ្ទា    (គីមី ជីវៈ)

 E-mail chantreapav@gmail.com