ឱក្រុងសៀមរាប ក្នុងចិត្តជ្រួលជ្រាប
ឌិតក្នុងអារម្មណ៍ ប្រៀបបានដូចផ្ទះ
រួមរិតជិតជុំ ធ្វើអោយបារម្ភ
ចិត្តមិនត្រេកអរ។
ឱក្រុងសៀមរាប បើគិតប្រៀបធៀប
នឹងខេត្តឧត្តរ សៀមរាបដីក្រុង
ទឹកដីស្រស់ល្អ មានខ្មៅមានស
ចម្រុះហូរហែរ។
ឱក្រុងសៀមរាប មិនខ្ពស់មិនទាប
ជាបេះដូងខ្មែរ សៀមរាបអង្គរ
គេស្គាល់ហូរហែរ ជាមោទនដែរ
កើតជាកូនខ្មែរ។
ឱក្រុងសៀមរាប កូនខ្មែរសុភាព
បរទេសស្គាល់ដែរ គ្រប់ជាតិទាំងអស់
រស់នៅស្រុកខ្មែរ សរសើរមិនដែរ
មិនដាច់ពីមាត់។
ឱក្រុងសៀមរាប ទឹកស្ទឹងហូរហែប
ដូចជាបន្ទាត់ អង្គរតូចធំ
រស់នៅជុំព័ទ្ធ អភិរក្សជាប់
កេរ្តិ៍ពីបូរាណ។
ឱក្រុងសៀមរាប រស់នៅជុំជាតិ
ជុំញាតិសន្ដាន យើងជួយរក្សា
កេរ្ដិ៍នេះអោយបាន អោយជាតិសុខសាន្ត
ដរាបរៀងទៅ។
ឱក្រុងសៀមរាប ចិត្តមិនចង់ឃ្លាត
ចង់តែនិត្យនៅ បាយ័នមុខបួន
ឈរចាំយាមផ្លូវ អ្នកទេសចរណ៍ទៅ
ចិត្តសែនសប្បាយ។
ពេលនេះខ្ញុំថ្លែង រៀបរាប់សម្ដែង
ពោលពាក្យបរិយាយ ចំពោះអ្នកអាន
ដែលនៅជិតឆ្ងាយ ជួបតែសប្បាយ
កុំអោយមានទុក្ខ៕
ឡុង សុផល(គ្រប់គ្រងពាណិជ្ជកម្ម)
E-mail: longsophal21@gmail.com