ជីវិតអ្នកក្រ រស់ទាំងត្រដរ
ក្រអ្វីមិនគិត លំបាកយ៉ាងណា
គិតថាជីវិត រស់លាក់ការពិត
ហេតុតែវាសនា។
ចង់ធ្វើអ្វីៗ ដូចអ្នកដទៃ
មិនអាចទេណា ខំសង្កត់ចិត្ត
ទប់ស្កាត់វាសនា ពិតលើលោកា
បានចារទុក្ខហើយ។
កើតជាអ្នកក្រ គ្មានស្គាល់អ្វីល្អ
ដូចអ្នកគ្រាន់ឡើយ ស្គាល់តែអត់ឃ្លាន
គ្មានថ្ងៃស្រាកឡើយ ទុក្ខគឺឥតស្បើយ
នៅក្នុងជីវិត។
ទោះដឹងខ្លួកក្រ តែចិត្តស្មោះសរ
ក្រសម្បត្តិពិត ដឹងសម្បត្តិក្រ
តែមិនក្រចិត្ត កាយធ្វើចិត្តគិត
រិះរកស្រមៃ។
រិះគិតតស៊ូ ចិត្តឥតរអ៊ូ
គិតរកកែឆ្នៃ ប្រឹងធ្វើគ្រប់យ៉ាង
បំពេញស្រម៉ៃ គ្រាន់ស៊ីតែថ្ងៃ
រួចផុតលំបាក។
សែម ហឹម E-mail: heomsem@gmail.com |