Friday, December 19, 2014

នឹកស្រុកកំណើត




ឃើញវាលស្រណោះមិនអស់អាល័យ          
ពេលឃើញព្រឹកព្រៃកើតក្ដីមេត្តា
នឹកឃើញពុកម៉ែធ្លាប់ថែបុត្រភ្ងា                 
ឥឡូវកំព្រាឯកកោម្នាក់ឯង។
ពេលឮសត្វយំអង្លង់អន្លោច                     
ចិត្តខ្ញុំសែនខ្លោចកើតផ្សាចម្បែង
នឹកដល់គូស្នេហ៍ធ្លាប់តែប្រលែង                
នឹកផ្ទះសម្បែងនឹកក្រុមគ្រួសារ។
ឱភូមិកំណើតធ្លាប់តែរស់នៅ                    
មិនដឹងឥឡូវទៅជាយ៉ាងណា
នឹកដល់មិត្តភក្ក័ធ្លាប់ហៅរកគ្នា                  
ឥឡូវមាគា៍តាមបំបែកចេញ។
ឱខ្ញុំចាកឆ្ងាយពីម្ដាយឪពុក                      
ឆ្ងាយពីស្រែស្រុកទាំងក្ដីទោម្នេញ
ឃ្លាតឆ្ងាយសង្សាជាទីស្រឡាញ់                
មិនដឹងវិលវិញនៅពេលថ្ងៃណា។
បើសិនបានវិលវិញរូបកូនសុំ                    
រស់ក្រោមទ្រនំនៃទ្រូងមាតា
នឹងបានជួបភក្ក័នួនស្នួនពុំងា                    
ម្លេះសមបែរជាមានសុខយ៉ាងណា។
បានជួបមិត្តភក្ក័ដែលបានធ្លាប់លេង            
អ្នកភូមិចាស់ក្មេងកូនលែងខ្លោចផ្សា
រស់នៅកើតក្ដីសុខលុះមរណា                  
ជាមួយសង្សារម្ដាយឪពុកហោង៕
ចិន ភ្នី(គីមី វិទ្យា)
E-mail: chinphny@gmail.com