កំណាព្យចាចែងពីជីវិត
រឿងរ៉ាវមួយពិតមិនបំភ្លៃ
ច្នេះអ្នកស្តាប់ហើយជួយលោកលៃ
បំពេញសេចក្តីដែលខ្វះខាត។
ជីវិតតែងមាននាម និងរូប
កាយជារាងរូបដែលស្រស់ស្អាត
សោតាត្រជៀកខំសង្វាត
ផ្ទៀងស្តាប់យ៉ាងឃ្មាតសូរសំឡេង។
ចក្ខុទាំងទ្វេរពឿនរំពៃ
ទោះសត្វចង្រៃមកទន្ទេង
បើចង់ដឹងហើយប្រឹងសំរេង
យកឈ្នះចិត្តឯងដោយមានះ។
ច្រមុះជាពាក្យហៅពីឃាន
ក៏ជាវិញ្ញាណដឹងស្រាប់ច្បាស់
ពាក្យនេះយើងដឹងពីចាស់ៗ
បកស្រាយល្អល្អះគ្មានបន្លំ។
អត្ថន័យមានចែងដូចសាលា
កម្មវិធីសិក្សាជាតិចំ
ច្រមុះមានក្លិនជារណ្តំ
មានមាត់រួមផ្សំស្រែកបន្លើ។
ជីវិតមនុស្សគឺចម្លែក
ល្អហើយសែនប្លែកមិនធ្វើពើ
ខ្ញុំហ៊ានរៀបរាប់ឥតស្ទាក់ស្ទើរ
មិនបាច់ស៊ើរើតាមឯកសារ។
រួម ម៉ានីតា(ហិរញ្ញវត្ថុ និង ធនាគារ) E-mail:ruomanita@gmail.com |