កំពតដីស្អិតជាប់ចិត្តខ្ញុំ
ទេសភាពមានភ្នំស្រស់បំព្រង
ទេសភាពមានភ្នំស្រស់បំព្រង
បក្សាបក្សីហើរជាវ៉ូង
គូរស្នេហ៍អូនបងតាមមាត់ព្រែក។
គូរស្នេហ៍អូនបងតាមមាត់ព្រែក។
អង្គុយមើលភ្នំអាសូរកាយ
កំពូលខ្ពស់ឆ្ងាយបែកផ្សែងមេឃ
កំពូលខ្ពស់ឆ្ងាយបែកផ្សែងមេឃ
បានតែឈរមើលឃើញនិងភ្នែក
ទឹកហូរតាមព្រែកកំប្លោកកៀន។
ទឹកហូរតាមព្រែកកំប្លោកកៀន។
ខ្យល់បក់រំភើយត្រជាក់កាយ
ពេលព្រឹកមុនបាយឈរលើស្ពាន
ពេលព្រឹកមុនបាយឈរលើស្ពាន
កំពតម្ហូបឆ្ងាញ់សមុទ្រមាន
បង្កងត្រីចៀនមានគ្រប់មុខ។
បង្កងត្រីចៀនមានគ្រប់មុខ។
កំពតដីសើមភ្លៀងរលឹម
ចាបហើរទៅភ្នំចូលសំបុក
ចាបហើរទៅភ្នំចូលសំបុក
អ្នកស្រែដកស្ទូងបែកដីភក់
ចិនរែកនំលក់ដើររអិល។
ចិនរែកនំលក់ដើររអិល។
កំពតដីចាស់សមុទ្រប្រៃ
ថៅកែដេញថ្លៃស្រែអំបិល
ថៅកែដេញថ្លៃស្រែអំបិល
មានលុយមានឡានគេមិនខ្ជិល
វីឡាតុវិលក្លិនក្រអូប។
វីឡាតុវិលក្លិនក្រអូប។
កំពតដីល្អដូចស្រែលើ
សំបូរផ្លែឈើគួរចង់ហូប
សំបូរផ្លែឈើគួរចង់ហូប
ស្វាយល្មុតសេដាលក់គ្រប់តូប
បុប្ផាក្រអូបនៅជិតបឹង។
បុប្ផាក្រអូបនៅជិតបឹង។
អ្នកណាក៏ឃើញផ្កាក្រពុំ
បែកមែកសាយគុម្ពប្រាប់កុំខឹង
បែកមែកសាយគុម្ពប្រាប់កុំខឹង
កំពតភ្លៀងធ្លាក់ខ្លាំងដ៏ម្លឹង
បេះដូងជាប់ផុងទៅមិនរួច៕
បេះដូងជាប់ផុងទៅមិនរួច៕
ប៉ាវ ចន្ទ្រា (គីមីវិទ្យា)
chantreapav@gmail.com |