http://www.panoramio.com/photo/94353278 |
រដូវវស្សាឈានចូលមកដល់ ប្រជាជនបានរៀបចំប្រដាប់ប្រដាសំរាប់ប្រកបរបរកសិកម្មនៅរដូវនេះប្រជាជនគ្មានពេលទំនេរសំរាប់រកម្ហូបមកបរិភោគនោះទេ
ពួកគាត់ត្រៀមអាហារមួយចំនួនដូចជា ប្រហុកស្រស់ ប្រហុកគ្រឿង ត្រីងៀត
និងសាច់មាន់ដែលគាត់បានចិញ្ចឹមទុកសំរាប់ប្រើនៅរដូវដ៏លំបាករបស់គាត់
នៅពេលមានភ្លៀងធ្លាក់ធ្វើអោយមានរុក្ខជាតិជាច្រើន ដុះចេញមកព្រោងព្រាតច្រើនអនែក
ដែលផ្ដល់ភាពងាយស្រួលដល់កសិករក្នុងការបេះយកមកបរិភោគ។ ដោយខ្ញុំជាកូនកសិករម្នាក់ដែលរស់នៅទីជនបទបាននាំអោយខ្ញុំស្គាល់រុក្ខជាតិជាច្រើននៅក្នុងប្រទេសខ្មែរ
តាមការអង្កេតនៅប្រភេទរុក្ខជាតិជាច្រើនខ្ញុំបានលើកយកដើមម៉្យាងមករៀបរាប់ដែលវាពិបាករកជាងគេ
ហើយវាដុះនៅតាមរដូវកាលនិងនៅតាមតំបន់មួយចំនួនដូចនេះដើម្បីអោយកាន់តែច្បាស់ពីប្រភេទដើមនេះយើងមើលដូចតទៅ:
ដើមទាល់គឺជាប្រភេទដើមម៉្យាងដែលប្រជាជនតែងតែយកវា
មកស្លរជាមួយសាច់ផ្សេងៗហើយធ្វើអោយមានរស់ជាតិឆ្ញាញ់ប្លែក បើនិយាយពីលក្ខណ:វា ដើមមានមាឌធំ ពណ៌ប្រផេះលាយសរ ដើមស្រលូនត្រង់រលោងដូចដើមក្បុក
កំពស់ប្រមាណជាកន្លះម៉ែត ដើមខ្លះធំខ្លះតូច នៅខាងចុងនៃដើម យើងនិងឃើញជាកន្លែងសំរាប់បង្កើតអោយមានស្លឹកបែកសាខាប្រមាណជា
៣-៤ធាងមានពណ៌ប៉ៃតង ចំនែកធាងមានសភាពដូចធាងល្ហុងដែលមានទ្រនុងធំៗរុក្ខជាតិនេះដុះចេញពីមើមដែលកប់នៅក្នុងដីជាច្រើនខែ
មើមវាមានរាងស៊ីឡាំងសំបកពណ៌ខ្មៅនៅខាងក្នុង មើមមានសាច់ដូចមើមដំឡុងរឺក្ដួច
សូមចង់ចាំថាហាមយកមើមវាមកស្លរ ឬ លេងអោយសោះព្រោះវាបណ្ដាលអោយពុលរឺរមាស់ស្បែកនេះដោយសារក្នុងមើមវាមានជាតិជ័រម៉្យាងស្អិតៗល្អៀៗដូចមើមក្ដួចដែលនាំអោយរមាស់
ដូចគ្នានេះផងដែរដើមវានៅពេលយើងដកវាយកមកកាន់សូមកុំអោយជ័រវាស្រក់លើខ្លួនអោយសោះ
រីឯសាច់វាខាងក្នុងនៃដើមវា ពោពេញទៅដោយទឹកនិងជាតិសសៃរច្រើនដែលនាំអោយវារមាស់
បើសិនជាយើងមិនចេះស្លរវា។ វានិងបណ្ដាលអោយសម្លរញ៉ាំមិនកើតហើយបើយើងញ៉ាំអណ្ដាតនិងចាប់ផ្ដើមរមាស់រហូតដល់ចេញឈាម
តែបើយើងស្លរបានត្រឹមត្រូវនិងធ្វើអោយវាមានរស់ជាតិឆ្ងាញ់ជាពិសេសចាស់ៗទើបមានថ្វីដៃល្អ!
បើសិនយើងយកមកស្ងោសំរាប់ធ្វើអន្លក់វាមានរស់ជាតិផ្អែមដូចស្ករ ។
យ៉ាងណាមិញនៅក្នុងមួយគុម្ភវាអាចដុះបាន២-៣ដើម ។ ដើមទីមួយគឺដើមមេគេ ដើមទី២ គឺដើមសំរាប់ផលិតផ្កានិងគ្រាប់
ដើមទី៣គ្រាន់តែដុះលំអរតែប៉ុណ្ណោះ
មិនថាជាយ៉ាងណានោះទេផ្កាមានរាងដូចជក់លាបថ្នាំ ហើយមានស្រទាប់អបនៅសង់ខាងដូចស្រទាប់ស្រពោដូង
ហើយវាបង្កជាផ្លែ ។ ផ្លែខ្ចីមានពណ៌ស្វាយ ពេលវាទុំមានពណ៌ក្រហមដូចផ្លែដូងព្រះ
រុក្ខជាតិនេះដល់ផុតរដូវវានិងបាត់បង់ទៅវិញ បន្សល់ទុកនៅមើមក្រោមដីយ៉ាងធំក្នុងការបង្កកំនើតនៅរដូវក្រោយទៀត។
បូ
វិណៃ (សេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ)
bovinai.omc@gmail.com |