ថ្មមួយដុំនេះ បើយើងគិតរិះ
រកអ្វីច្នៃកែ លំអឲ្យស្អាត
សង្វាតបន្ថែ បន្ថែមបង្វែ
ប្រឌិតកែច្នៃ។
អ្វីក៏ដោយ បើយើងចង់ឲ្យ
វាមានតម្លៃ យើងត្រូវសង្វាត
រកអ្វីប្រពៃ ទើបបានថ្លាថ្លៃ
ប្រសើរកន្លង។
ដុំនៅជាដុំ បើចិត្តមិនធំ
បំបែកចងក្រង បើមើល
តែគេ
យើងត្រូវធ្វើផង កុំងាកបែរខ្នង
បរាជ័យពិត។
គេបានប្រសើរ យើងត្រូវគិត
តើ?
ហេតុអ្វី គេគិត ឃើញ
អ្វីល្អៗ
លើសយើងពិតៗ ហេតុអ្វី
គំនិត
យើងមិនដូចគេ។
ធ្វើផងគិតផង ប្រសើរកន្លង
នោះទើបឋិតថេរ រកអ្វី
ថ្មីៗ
មកច្នៃកុំរេ ចំនែកឈ្នោះកេរិ៍្ត
ប្រសើរប្រពៃ។
ការអ្វីក៏ដោយ ដាក់ចិត្តធ្វើហើយ
មិនយូជោគជ័យ សម្រេចបំណង
ដែលប៉ងយូថ្ងៃ យូរខែឆ្នាំក្ដី
ប្រពៃ ថ្លៃថ្លារ៕
ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com |