Monday, December 30, 2013

ឆ្នាំងបាយ



រូប​​រាង​មិន​ស្អាត​         តែ​ខំ​សង្វាត​
ដើម្បី​ម្ចាស់​ថ្លៃ​            ស៊ូ​មិន​ខ្លាច​ក្ដៅ​
ទាំង​យប់​ទាំង​ថ្ងៃ​        ជួយ​អ្នក​ពេក​ក្រៃ​
ព្រោះ​តែ​ខ្លួន​ស្មោះ​។
ម្ចាស់​ប្រើ​មិន​ឈប់​     ទាំង​យប់​ព្រលប់​
គ្រប់​ពេល​ទាំង​អស់​    មិន​បោះ​បង់​ទេ​
ម្ចាស់​ធ្លាប់​ស្រណោះ​  មិន​ដែល​គិត​សោះ​
ថា​ក្បត់​ម្ចាស់​ខ្លួន​។
តែង​ជួយ​គ្រប់​គ្រា​       គ្រប់​ទី​នានា​
មិន​លាក់​បំ​ពួន​           បាន​ឆ្អែត​គ្រប់​គ្នា​
វេលា​សម​សួន​           ស្រេច​លើ​ម្ចាស់​ខ្លួន​
ជា​អ្នក​បញ្ជា​។           
ពេល​ខ្លះ​គិត​ថា          រូប​ខ្លួន​នេះ​ណា​
វាសនា​ល្អ​ជា​             ព្រោះ​ថា​រូប​ខ្លួន​
ត្រូវ​គេ​ការ​ពារ​            លើ​លោក​នានា​
ឆ្នាំង​តែង​នាំ​មុខ​។
ព្រោះ​បើ​គ្មាន​ខ្លួន​        ឃ្លាន​ដាច់​ពោះ​កូន​
ច្បាស់​ជា​មាន​ទុក្ខ​       បើ​មិន​ដោះ​ស្រាយ​
យក​បាយ​នាំ​មុខ​        ក្រ​ពះ​ធ្វើ​ទុក្ខ​
ខាត​បង់​ការ​ងារ​។
តែ​ពេល​ខ្លះ​វិញ​          ម្ចាស់​ក៏​មិន​ពេញ​
ព្រោះ​ខ្លួន​មិន​ជា​         ពេល​ដែល​ខ្លួន​ចាស់​
គេ​លែង​នឹក​នា​           ខ្លួន​ពិត​កំ​ព្រា​
ព្រោះ​គេ​លែង​ប្រើ​​។
អា​សូរ​ខ្លួន​ដែរ​            គេ​មិន​ទុក​ថែ​
អស់​ទាំង​ផ្លូវ​ដើរ         លែង​ទុក​ខ្លួន​ជិត​
ជំ​និត​បំ​រើ                   គេ​លែង​សរសើរ​
ព្រោះ មាន​ឆ្នាំង​ថ្មី​៕
ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com