Saturday, December 28, 2013

ឆាក្ដៅទាកាប៉ា




គ្រឿងផ្សំ:
-សាច់ទាកាបា
-ម្ទេស
-ខ្ទឹមស
-ម្រះព្រៅ
-សណ្ដែកដីលីង
-គល់ស្លឹកគ្រៃ
-ល្មៀត
-ស្លឹកក្រូចសើច
-ប៊ីចេង
-ស្ករស
-អំបិល
វិធីធ្វើ:         ដំបូង​​ត្រូវ​​យក​​គ្រឿង​​ទៅ​​បុក​​ដូច​​ជា គល់​​ស្លឹក​​គ្រៃ ខ្ទឹម​ស ល្មៀត អំបិល ប៊ី​ចេង ស្ករ
 ស្លឹក​ក្រូច អោយ​ល្អិត​ល្អ។ ​យើង​ត្រូវ​​យក​ខ្លាញ់​​ចាក់​​ចូល​ ក្នុង​ខ្ទះ​​អោយ​​ក្ដៅ​​ចាក់​​គ្រឿង​​ចូល​​បំពង​​វា អោយ​​ឡើង​​ឈ្ងុយ​​ចាំ​​ដាក់​​សាច់​​ចូល​​កូរ​​ វា​​អោយ​​ចូល​​សព្វ​​ជាតិ​​មើល​​ថា​​សាច់​ឆ្អិន ​​ឬ​ នៅ ប្រសិន​បើ​សាច់​ឆ្អិន​ល្អហើយ ភ្លក់​មើល​​តាម​​តម្រូវការ និង​ដាក់​​សណ្ដែក​​ដី​បុក​​ចូល ​(ត្រូវ​​ចង​​ចាំ​​ថា​​ត្រូវ​​បុក​​សណ្ដែក​​ដី​​មិន​​ត្រូវ​​ល្អិត​​ពេក​នោះ​​ទេ​) ហាន់​​ម្ទេស​​ជា​​ចំនិត​​ចាក់​​ចូល​​កូរ​​វា​អោយ​​សព្វ​​ចាក់​​ទឹក​​ចូល​​បន្ដិច នៅ​​ពេល​​វា​​ចេញ​ក្លិន​​ឆ្ងាញ់​​ យើង​​ដាក់​​ម្រះ​​ព្រៅ​​ចូល​​ កូរ​បន្តិច​​​​ជាការ​ស្រេច៕៚
 
បូ វិណៃ (សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ជនបទ)
bovinai.omc@gmail.com