Friday, December 27, 2013

ចំណេះនិង អាវុធ



ចំ​ណេះ​អាច​ស្រាយ​            រិះ​រកបរិយាយ​
ស្រាយ​រក​ហេតុ​ផល​           រក​ភាព​ត្រឹម​ត្រូវ​
ដើម្បី​ឈាន​ដល់​                សុខ​គ្មាន​កង្វល់​
រស់​គ្មាន​ទុក្ខ​ភ័យ​។
អា​វុធ​ការ​ពារ​                     សត្រូវ​នានា​
ចាក​ឆ្ងាយ​ពេក​ក្រៃ​             ផ្សំ​ជា​មួយ​ប្រាជ្ញ​
ដែល​មាន​រាល់​ថ្ងៃ​               ពិត​ល្អ​ប្រពៃ​
ប្រសើរ​កន្លង​។
បើ​ប្រើ​អា​វុធ​                       ប្រើ​ឲ្យ​បាន​មុត​
ការ​ពារ​អ្នក​ផង​                   ឲ្យ​មាន​ប្រយោជន៍​
កុំ​ឲ្យ​មាន​ហ្មង​                    នោះ​ល្អ​កន្លង​
អ្ន​ក​ផង​សសើរ​។
ចំ​នេះ​​យើង​មាន​                 វា​គឺ​ជា​ស្ពាន​
ធ្វើ​ជា​ផ្លូវ​ដើរ​                       ឲ្យ​យើង​ឆ្លង​ស្រួល​
មិន​អួល​ដំ​ណើរ​                 ពិត​ល្អ​ប្រសើរ​
សម្រាប់​ជី​វិត​។
អា​វុធ​ជា​ធ្នាក់​                     ការ​ពារ​រូប​អ្នក​
ពីភាព​ងងឹត​                       ប្រាជ្ញ​ជួយ​បំភ្លឺ​
ឲ្យ​ឃើញ​ស្រស់​ពិត​            ឲ្យ​មាន​គំ​និត​
រិះ​គិត​បក​ស្រាយ​។
បើ​យើង​មាន​ប្រាជ្ញ​             អ្វី​ក៏​មិន​ខ្លាច​
មិន​នឹក​ព្រួយ​កាយ​             ព្រោះ​មាន​ចំ​នេះ​
ទុក​គ្រាន់​បរិយាយ​             បញ្ហា​ទាំង​ឡាយ​
ស្រាយ​បាន​គ្មាន​ព្រួយ។
អាវុធ​និង​ប្រាជ្ញ​                   គ្មាន​អ្វី​ត្រូវ​ខ្លាច​
ព្រោះ​មាន​ជំ​នួយ​                អា​វុធ​ដៃ​ស្ដាំ​
ប្រាជ្ញ​​ឆ្វេង​ចាំ​ជួយ​               រង​ចាំ​លើក​ស្ទួយ​
អ្នក​គ្រប់​វេលា​៕៚

ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com