កំប្លោកលើទឹក ផ្ញើរកាយចិត្តនឹក
រស់នៅក្នុងបឹង ផ្កាស្រស់សស្អាត
ដើមតូចជ្រលឹង ថ្ងៃមុខមិនដឹង
ទៅជាយ៉ាងណា។
ថ្ងែនេះសប្បាយ ងូចទឹកលាងកាយ
បានជួបមច្ឆា សាសងប្រឡែង
នៅក្នុងគង្គា យប់ថ្ងៃជួបគ្នា
រស់ក្រោមពន្លឺ។
ភ្លើងពណ៌បៃតង ផឹកស៊ីក្លែមខ្យង
លៀសហាលសែនឈឺ ក្តៅខ្លោចផ្សាចិត្ត
ហាលអោបពន្លឺ អោយតែគេលឺ
ស្រេចតែគេឃ្លាន។
ទន្លេរីងរៃ បឹងគេចាក់ដី
ឈូសឆាយបំពាន រកស៊ីខុសច្បាប់
អំណាចអ្នកមាន អស់បឹងធ្លាប់មាន
កេរ្តិ៍ពីដូនតា។
កំប្លោកទឹកភ្នែក កូនច្រើនអនេក
អោយរស់យ៉ាងណា ទឹកឡើងលូតល្អ
ស្រកចុះធម្មតា ឥឡូវបឹងណា
ក៏រីងអស់ដែរ។
សង្ឃឹមដីភក់ ចាក់ឫសស្រញ៉ុក
ជ្រូកគ្មានអ្នកថែ ដើរឈ្មោះតាមចិត្ត
ខុសច្បាប់ស្រុកគេ រង់ចាំច្រើនខែ
គ្មានដំណោះស្រាយ។
ដើមស្វិតស្រពោន ក្រពុំលេងខ្លួន
ចោលដើមឃ្លាតឆ្ងាយ កំប្លោកសល់ឫស
កកេះកកាយ
អុជធូបបន់ថ្វាយ
អោយភ្លៀងជួយប្រស់៕៚
ប៉ាវ ចន្ទ្រា (គីមីវិទ្យា)
chantreapav@gmail.com |