ឥដ្ឋមួយដុំតូចមើលទៅធម្មតា
យកពីដីស្រែមិនសូវជាល្អ
ជាងយកមកច្នៃរៀបដាក់ក្នុងឡ
ឥដ្ឋឡើងពណ៌ល្អក្រហមឆ្អិនឆ្អៅ។
មួយដុំតូចទេគឺប៉ុនកជើង
តែអាចជួយយើងបាំងបិទកម្តៅ
ដោយយកមកផ្គុំជាប់ដល់ទៅចៅ
ផ្ទះសំណាក់នៅជួលតាមបន្ទប់។
ធ្វើសាលារៀនមន្ទីពេទ្យធំ
ជួយដល់សង្គមទាំងថ្ងៃទាំងយប់
កូនសិស្សមករៀនទៀងតទាត់មិនឈប់
ឈឺពោះថ្ងៃយប់មានបន្ទប់ទឹក។
ផ្ទះថ្មតូចធំនៅក្នុងភ្នំពេញ
ដាក់លក់ទំនិញទាំងថ្ងៃល្ងាចយប់ព្រឹក
លក់ក្តាមបង្កងខ្លះទៀតលក់មឹក
លក់គ្រំល្ងាចព្រឹកលក់រកកម្រៃ។
អ្នកមានលក់ច្រើនហើយធ្វើអ្នកធំ
គេចេះផ្សំផ្គុំរកស៊ីសន្សំ
បើឥដ្ឋមួយដុំនៅដាច់ពីរគ្នា
ប៉ះភ្លៀងរងាវានិងស្រែកយំ
បើយើងយកមកចងធ្វើជាក្រុម
វីឡាប៉ុនភ្នំរស់នៅសុខស្រួល៕
ប៉ាវ ចន្ទ្រា (គីមីវិទ្យា) chantreapav@gmail.com |