Tuesday, January 28, 2014

ញ៉ាំស្បែកជ្រូកឬសាច់ជ្រូក



គ្រឿងផ្សំ:
-ហៃប៊ីយីហ៊ឺ
-ខ្ទឹមស
-ម្ទេសដៃនាង
-សាច់ជ្រូកនិងស្បែកជ្រូក
-មីសួ
-ទឹកប្រហុក
-សណ្ដែកបណ្ដុះ
-ប៊ីចេង
-ស្ករស
-អំបិល
-សណ្ដែកដីលីងបុកអោយល្អិត
-ក្រូច​ឆ្មា ឬ ទឹក​ខ្មេះ

ប្រភេទបន្លែ: ត្រសក់ត្រូវហាន់វាជារាងចង្វាពោតតូចៗស្ពៃក្ដោបលាងអោយស្អាត
ជីគ្រប់មុខ ការ៉ូតឈូសជាសរសៃ។
វិធីធ្វើ:
យក​សាច់​ជ្រូក និង​ស្បែក​ជ្រូក​ទៅ​ស្ងោរ​អោយ​ឆ្អិន ​រួច​ស្រង់​យក​មក​ហាន់​អោយ​ស្ដើង​​ៗ​ទុក​មួយឡែក រួច​យក​ប្រហុក​ទៅ​ស្ងោរ​យក​តែ​ទឹក​វា យក​បន្លែ​ស្រស់​មក​ហាន់​ជា​ចំណិត​តូច​ៗដាក់​ក្នុង​ចាន​ដែក​យក​គ្រឿង​មួយ​ចំនួន​បុក​ដូច​ជា ខ្ទឹមស ម្ទេសដៃនាង ហៃប៊ីយី​ហ៊ឺ អំបិល ស្ករស ប៊ីចេង បុក​វា​អោយ​ចូល​គ្នា​រួច​យក​ទៅ​ចាក់​លើ​បន្លែ​ហើយ​យក​ទឹក​ប្រហុក​ចាក់​ចូល​ច្របល់​វា​អោយ​ចូល​ជាតិ​សព្វ​ក្រោយ​មក​ទៀត​ដាក់​សណ្ដែក​បណ្ដុះ​និង​ជី​គ្រប់​មុខ​ ហើយ​មីសួ​ត្រូវ​ត្រាំទឹក​​អោយ​ទន់រួច​កាត់​ខ្លី​ល្មម​​ស្រួល​ញ៉ាំ​ ចុង​ក្រោយ​សណ្តែកដី​ដែល​បុក​ ដាក់ចូ​ល​​ច្របល់​​សើរៗភ្លក់តាម​តម្រូវ​កា​រ​ជូរ​ ឬប្រៃ​ជា​ការ​ស្រេច​​។បូវិណៃ