តាមការសិក្សាទៅលើប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា
បានឆ្លុះបញ្ចាំងអោយឃើញពីសា្ថនភាពមួយចំនួនដែលប្រជាពលរដ្ឋបានប្រកបរបរពីជំនាន់មួយទៅជំនាន់មួយទៀត
នៅក្នុងរៀបចំទីលំនៅ ក៏ដូចជាការរក្សានៅផលានុផលដែលគាត់ប្រមូលបាន
នៅតាមរដូវនីមួយដើម្បីកុំអោយរបស់ទាំងនោះខូច
ក្នុងការរក្សាពួកគេបានយកតម្រាប់តាមបុព្វបុរសដែលបានបង្ហាត់បង្រៀន
ហើយវិធីសាស្រ្ដទាំងនោះមានប្រសិទ្ធភាពល្អ តើពួកគាត់ធ្វើយ៉ាងដូចម្ដេចក្នុងការថែរក្សាពូជស្រូវ
និងពោតអោយនៅគង់វង្ស?
ដើម្បីអោយងាយស្រួលយល់នៅប្រធានបទនេះយើងត្រូវស្គាល់ពីស្មៅម៉្យាង
គឺស្មៅស្មោង។
ស្មៅស្មោងគឺជាប្រភេទស្មៅម៉្យាងដែលដុះនៅតាមវាលលំហរស្ថាន
ឬ វាលម្លោងដែលមិនមានព្រៃឈើ ហើយមានទឹកលិចនៅរដូវវស្សា
ដូចនេះវាអាចធន់ទៅនិងទឹកបានយ៉ាងយូរទោះបីវាត្រូវទឹកលិចក៏ដោយ
វានិងពន្លូតខ្លួនទៅតាមផ្ទៃទឹក
ស្មៅនេះមានដើមរឹងនិងមានថ្នាំងដូចដើមអំពៅ
ចំនែកសំបកវាដូចនិងដើមអំពៅដែរ ប៉ុន្ដែដើមមានមាឌតូចបន្តិចនៅសងខាងដើមមានស្រកីគ្រប់ដណ្ដប់តាំងពីគល់ដល់ចុង
ស្លឹកមានពណ៌ប៉ៃតងមានទំរង់ដូចស្លឹកអំពៅ។
នៅសងខាងស្លឹកមានរោមសៗបើសិនជាមនុស្សប៉ះដោយមិនប្រុងប្រយ័ត្ននិងបង្កអោយមុតជាមិនខាន
ចំនែកឫសដូចឫសស្មៅធម្មតាដែរ ដែលអាចនាំជីវជាតិអោយដើមមានការលូតលាស់។
ដោយរុក្ខជាតិស្មៅនេះមានសារប្រយោជន៍ច្រើនដូចជា
យើងអាចយកវាទៅធ្វើជាជញ្ជាំងជង្រុកការពារនៅផលានុផលដូចជាស្រូវ
ពោត សណ្ដែកនិងវត្ថុផ្សេងៗជាច្រើនទៀត
ម៉្យាងទៀតគេអាចយកវាមកធ្វើជារនាបគ្រែបានទៀតផង
តែនិយាយទៅវាត្រូវគេបំផ្លាញអស់ទៅហើយនៅតាមតំបន់មួយចំនួន
ហើយតំបន់មួយចំនួនទៀតនៅដែរ តែមិនច្រើនដូចពេលមុនមុនទេ។
នេះក៏ព្រោះតែកំនើនប្រជាជនកាន់តែច្រើន
តម្រូវការក៏កាន់តែច្រើនដែរនៅគ្រប់តំបន់សុទ្ធតែមានតំរូវការ
ដូចនេះនៅតំបន់មួយចំនួនដែលគ្មានស្មៅប្រភេទនេះសព្វថ្ងៃគេយកក្ដារមកជំនួសវិញ៕៚
បូ
វិណៃ (សេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ)
bovinai.omc@gmail.com |