Tuesday, July 2, 2013

រដូវភ្ជុំបិណ្ឌ



នា​រដូវ​ក្ដៅ​         ចាក​ឆ្ងាយ​ផុត​ទៅ​
ឈាន​ចូល​វស្សា​        ប្រជា​​កសិ-
នាំ​គ្នា​ធ្វើ​ការ​       ខិត​ខំ​ឧស្សា​
ធ្វើ​ឲ្យ​រួស​រួន​។
ព្រោះ​ជិត​រដូវ       ភ្ជុំ​មិន​ឲ្យ​នៅ​
ត្រូវ​ធ្វើ​ឲ្យ​ទាន់  ​    កុំ​ឲ្យ​ពិបាក​
កុំ​ឲ្យ​ចំ​ជាន់​        ការ​ងារ​មិន​ទាន់​
ជាន់​ចូល​បុណ្យ​ភ្ជុំ​។
ខ្លះ​ខំ​រូត​​រះ      ​  ឯ​ខ្លះ​ជំ​នះ​
ទាំង​ការ​តូច​ធំ​       មាន​ខ្លះ​ក៏​ហើយ​
ខ្លះ​ទៀត​ជួប​ជុំ​         រួម​ប្រមូល​ផ្ដុំ​
បង​ប្អូន​ជិត​ឆ្ងាយ​។
ភ្លៀង​ធ្លាក់​ជោគ​ជាំ​     ដី​បែក​គគ្រាំ​
ទឹក​ហូរ​ខ្ចាត់​ខ្ចាយ​       វាល​ស្រែ​ទឹក​ពេញ​
គ្រប់​ភ្លឺ​ទាំង​ឡាយ​       មើល​ទៅ​រីក​រាយ​
​ព្រោះ​ស្រូវ​ខៀវ​ខ្ចី​។​
នេះ​ជា​រដូវ​     ដែល​គេ​តម្រូវ​
ធ្វើ​នំ​ចំណី​       អន្សមតូច​ធំ​
មាន​គ្រប់​វែង​ខ្លី​     ចេក​ដូង​នេះ​អី​
មាន​គ្រប់​ហូហែ​។
​មាន​ទាំង​បង្អែម​      បបរ​បន្ថែម​
រៀប​ចំ​បន្ថែ​ម             មាន​បាយ​សំឡ​
ក៏​ច្រើន​ណាស់​ដែរ​      ចំនែក​បន្លែ​
ក៏​មាន​មិន​ខ្វះ​។
​មើល​ទៅ​ប្រជា​       ធ្វើ​សព្វ​ការ​ងារ​
ដែល​មិន​ស្រឡះ​        ខំ​ធ្វើ​ឲ្យ​ហើយ​
កុំ​ទុក​នាំ​ប៉ះ​                ត្រូវ​ខំ​រូត​រះ​
​ឲ្យ​ហើយ​មុន​ភ្ជុំ​។
ភ្លៀង​ធ្លាក់​ហូ​ហែ​        សន្ទូង​ក្នុង​ស្រែ​
ប្រែ​អស់​តូច​ធំ​            សំណាប​ខៀវ​ខ្ចី​
​ដី​ក៏​សម​រម្យ​               មើល​ទៅ​សុខុម​
គួ​ឲ្យ​ចង់​ស្និត​។
ចំ​នែក​ភូមិ​ស្រុក​     សប្បាយ​ផុត​ទុក្ខ​
រី​ក​រាយ​ក្នុង​ចិត្ត​       ​ព្រោះ​គ្រប់​ការ​ងារ​
រួច​មួយ​ឃ្លា​ពិត​      ត្រៀម​ចិត្ត​គំ​និត​
ធ្វើ​បុណ្យ​ធ្វើ​ទាន​។
រដូវ​នេះ​ហើយ​            យើង​កុំ​កន្ដើយ​
ធ្វើ​បុណ្យ​ជា​ស្ពាន​       ដើម្បី​ចំលង​
ឆ្លង​​ដល់​និពាន​       ទុក​គ្រាន់​ជា​យាន​
ឈាន​ដល់​សុខ​ហោង​...៕៚​
ស្ងាម​ ក្រឹម