Wednesday, July 17, 2013

ចំបក់ព្រៃ



រុក្ខជាតិដុះលំអរិស្ថានយ៉ាងខៀវខ្ចីស្រងាត់ ដែលនាំមកនៅអត្ថប្រយោជន៏យ៉ាងច្រើន បើសិនជាយើងចេះកែច្នៃ​វាអោយទៅតាមប្រភេទឈើ ភាគច្រើនមនុស្សស្វែងរកវា​ រហូត​ដល់​ស្លាប់​ខ្លួន​ដោយ​សារ​តែ​ចង់​បាន​ ​​​វាជាពិសេសយកមកធ្វើជាលំនៅដ្ឋាននិងលក់យកកម្រៃ​​​ដើម្បីចិញ្ចឹមជីវិត ដូចនេះយើងខ្ញុំលើកយកប្រភេទឈើម្យ៉ាងដែលមានឈ្មោះថា ចំបក់ព្រៃជាក់ស្ដែងរុក្ខជាតិនេះដុះនៅគ្រប់តំបន់នៃផ្ទៃប្រទេសជាពិសេសនៅប្រទេសខ្មែរ​សំបូរឈើនេះច្រើនជាងគេ ទ្រង់ទ្រាយនៃឈើចំបក់គឺមានដើមធំៗខ្ពស់បែកមែកសាខា គ្រប់ដណ្ដប់ដោយស្លឹកច្រើនអនែកដែលផ្ដល់ជម្រកយ៉ាងស្គឹមស្គៃ ស្លឹកមានទ្រនុងទ្រវែងមានពណ៌​ប៉ៃតងចាស់ដើមវាមានពណ៌ប្រផេះមានស្រការដូចស្រការពស់ ហើយមានមើម​​ធំៗ មានឬសច្រើនដែលអាចទ្រទ្រង់ដើមអោយមានលំនឹងបានល្អរុក្ខជាតិនេះដុះឡើ់ងដោយគ្រាប់ នៅពេលវាធ្លាក់ផ្លែមកដល់ដីផ្លែចាប់ផ្ដើមរលួយរហូតនៅសល់តែ​​លលាសំបករឹងដែលជួយការពារ​គ្រាប់មិនអោយស្អុយរឺខូចនិងមិនអោយសត្វស៊ីបានតែក៏មានសត្វមួយចំនួនអាចកកេរបានដែរដូចជា សត្វកង្ហែនកម្រុកនិងស្រការ….. នៅពេលគ្រាប់កប់នៅក្នុងដី​អស់រយ:​ពេលយូរហើយប៉ះនិងសំណើមក៏ធ្វើអោយសំបកដ៏រឹងចំហរចេញហើយចាប់ផ្ដើមចេញពន្លកឡើងមកក្រៅ រុក្ខជាតិនេះដុះមានភាពយឺតយ៉ាវបន្តិច ដូច្នេះវាមាន:​ពេលយូរក្នុង​ការបង្កកំនើត  បើនិយាយពីអត្ថ​ប្រយោជន៍​គឺមានច្រើនអនែកដូចជាដើមវាអាចយកវាទៅ​ធ្វើក្ដាក្រាសផ្ទះរឺបាំងធ្វើជាជញ្ជាំងផ្ទះ ជ្រុញមែកជាតម្រូវ​​ការចាំបាច់ប្រចាំដូចជាកាត់យកទៅដុតធ្វើធ្យូងសំរាប់ដាំបាយនៅតំបន់ជនបទ ក៏ដូចទីក្រុងផងដែរហើយក៏អាចនាំនៅប្រាក់ចំណូល​​បានមួយផ្នែកសំរាប់កសិករក្រីក្រចំនែកគ្រាប់របស់វាយកសាច់ទៅលក់និងហើយនៅសម័​​​​មុនចាស់បុរាណឆ្នៃសាច់ចំបក់ធ្វើជាក្រមួនសំរាប់ដុតបំភ្លឺនិងធ្វើជាប្រេង​លាបសក់ និងធ្វើជាបង្អែមគ្រៀមសំរាប់ញ៉ាំលេងគ្រាន់កែកំសាន្ត។ ផ្កាបានរួមចំនែកក្នុង​ការចិញ្ចឹមសត្វ​​ល្អិតដូចជា​ ​ ឃ្មុំ កន្លង់និងសត្វល្អិតផ្សេងៗទៀតហើយផ្កាវាមានក្លិក្រអូប​ដែលជួយបរិស្ថាន​​អោយ​​​​​ស្រស់ស្រាយទៀត ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ច្រើនរបស់វាក៏លើកឡើងដោយចង់អោយអ្នកអានបានស្គាល់និងយល់ដឹងពីដើមឈើនៅស្រុកខ្មែរ នឹងនៅប្រទេសមួយ​​ចំនួន  ដូចនេះដើម្បីអោយរុក្ខជាតិទាំងឡាយមានយើងត្រូវចេះជួយថែរក្សាទាំងអស់គ្នា​​​និងជួយដាំបន្ថែមអោយបានល្អ  មិនថាតែរុក្ខជាតិណាក៏មានតំលៃដែរ៕៚
បូវិណៃ