ឃ.វិភាគតួអង្គ
១.ចូឆូ
§ គុណសម្បត្តិ
ü មានទឹកចិត្តអង់អាចក្លាហាន តស៊ូ មិនខ្លាចស្លាប់
ü ជាមេដឹកនាំល្អ ចេះប្រឹក្សាជាមួយកូនចៅមុននឹងសំរេចធ្វើអ្វីមួយ
ü មានយុទ្ធសាស្រ្តធ្វើសឹកសង្រ្គាម ដឹកនាំទ័ព
§ គុណវិបត្តិ
û មានចិត្តលោភលន់
û ចង់ឈ្នះ តាមឈ្នានីសអ្នកដទៃ
û ប្រើអំណាចផ្តាច់ការ
២.អ៊ួនសៀវ
§ គុណសម្បត្តិ
ü អង់អាចក្លាហាន
§ គុណវិបត្តិ
û មិនសូវយកចិត្តទុកដាក់បំពេញការងារ ធ្វេសប្រហែស
û ចាប់ជឿសំដីអ្នកដទៃ ខ្វះការពិចារណា
û គ្មានចិត្តអធ្យាស្រ័យ
û មិនស្តាប់ ដំបូន្មានរបស់អ្នកដទៃ
û ប្រើអំណាចផ្តាច់ការ ចាប់ឆេវឆាវ អាងអំណាច កាប់សម្លាប់
៣.សឹមផោយ
§ គុណសម្បត្តិ
ü មានតំរិះវិជ្ជា ប្រាជ្ញាខ្ពង់ខ្ពស់
ü គោរពចៅហ្វាយនាយ ស្មោះត្រង់
ü បំពេញតាមមុខងារតួនាទីបានល្អ
ü មានចំនេះដឹងខាងក្បួនយុទ្ធសាស្រ្តដឹកនាំទ័ព
ü ជាទីប្រឹក្សា ជាមេទ័ពដ៏ល្អ
ü ចេះពិចារណាមុននឹងធ្វើកិច្ចការអ្វីមួយ
ü ជាគំរូដល់ទាហាន ទ័ពដទៃអោយមានចិត្តស្មោះត្រង់នឹងចៅហ្វាយនាយ ស៊ូស្លាប់មិនប្រែចិត្តក្បត់នឹងចៅហ្វាយឡើយ
§ គុណវិបត្តិ
û ឆេវឆាវ
៤.សឹមអេង
§ គុណសម្បត្តិ
ü មានចិត្តអាណិតស្រលាញ់ ចេះជួយមិត្តភក្តិ
§ គុណវិបត្តិ
û ក្បត់នឹងសាច់ញាតិ
û ចូលដៃជានមួយសត្រូវ អោយមកកាប់សំលាប់សាត់ញាតិខ្លួនឯង
៥.ឡៅពី
§ គុណសម្បត្តិ
ü គោរពស្រលាញ់សាច់ញាតិ
ü មានចំនេះវិជ្ជា ចេះគិតគូរបានល្អមុននឹងសំរេចធ្វើអ្វីមួយ
ü ស្រលាញ់គុណធម៌ ប្រកាន់សច្ចធម៌
ü គោរពអ្នកមានចំនេះដឹង គោរពអ្នកដទៃ
ü គ្មានចិត្តងាករេ មិនឆាប់ជឿសំដីគេ
ü គិតប្រយោជន៍រួមជាធំ
ü ចេះប្រឹក្សាជាមួយអ្នកដទៃ ជាមួយមន្រ្តី សេនាមុននឹងសំរេចកិច្ចការអ្វីៗ
ü មានទឹកចិត្តអង់អាចក្លាហាន
៦.ឡៅពៀវ
§ គុណសម្បត្តិ
ü ជាចៅហ្វាយស្រុកល្អ
ü មានចិត្តស្រលាញ់ក្រុមគ្រួសារ
ü ស្រលាញ់យុត្តិធម៌
§ គុណវិបត្តិ
û ឆាប់ជឿសំដីគេ ឆាប់ឆេវឆាវ
û មានជំងឺប្រចាំកាយច្រើន
៧.ស៊ុនគួន
§ គុណសម្បត្តិ
ü មានទឹកចិត្តមេត្រីស្រលាញ់អាណានុរាស្រ្ត
ü ជាកូនកត្តញ្ញូ គោរពមាតាបិតា ស្រលាញ់មើលថែប្អូនៗ
ü ទទូលប្រឹក្សាជាមួយនាក់ដទៃមុននឹងសំរេចធ្វើកិច្ចការអ្វីមួយ
ü ពូកែខាងធ្វើសឹកសង្រ្គាមខាងផ្លូវទឹក
៨.នាងឈួហ៊ូយិន
§ គុណសម្បត្តិ
ü ស្រលាញ់ស្មោះស្ម័គ្រនឹងប្តី
ü ស្រលាញ់កូន រកគ្រប់វិធីអោយកូនឡើងជាចៅហ្វាយស្រុក
§ គុណវិបត្តិ
û មានចិត្តលោភលន់ គិតតែពីប្រយោជន៍ខ្លួនឯង
û មានល្បិចកលច្រើន
û មានគំនិតអាក្រក់ គិតមិនបានវែងឆ្ងាយ
៩.ឈួម៉
§ គុណសម្បត្តិ
ü យកចិត្តទុកដាក់ក្នុងការងារ
ü ពូកែខាងប្រើល្បិច
ü ចេះស្រលាញ់បងប្អូន
§ គុណវិបត្តិ
û មានចិត្តមិនទៀងត្រង់
û ក្បត់នឹងចៅហ្វាយនាយ
û បំបែកបំបាក់មិត្តភាពអ្នកដទៃ
û មានចិត្តឃោរឃៅ
û យកតែរួចខ្លួន គេចវេស
១០.តាន់ហុក(ឈីស៊ី)
§ គុណសម្បត្តិ
ü គោរពស្រលាញ់ស្មោះចំពោះចៅហ្វាយនាយ
ü ជាកូនកត្តញ្ញូ
ü មានចំនេះ តំរិះវីជ្ជាខ្ពង់ខ្ពស់
ü ជាទីប្រឹក្សាដ៏ប្រពៃ
ü ស្គាល់ភូមិសាស្រ្តយ៉ាងច្បាស់លាស់ពេលចេញធ្វើសឹកសង្រ្គាម
ü ពូកែរកវិធីទប់ទល់នឹងសត្រូវ
ü គិតគូរពីសុខទុក្ខរបស់ចៅហ្វាយនាយ
§ គុណវិបត្តិ
û ឆាប់ជឿលើអ្នកដទៃ ខ្វះការពិចារណាមួយគ្រានាំអោយចាញ់ល្បិតគេ
១១.ឡៅចង
§ គុណសម្បត្តិ
ü គោរពស្រលាញ់ស្តាប់បង្គាប់មាតា
ü មានប្រាជ្ញាឆ្លាសវៃ
§ គុណវិបត្តិ
û នៅក្មេងខ្ចី ឆាប់ជឿសំដីអ្នកដទៃ
û ឆាប់ភ័យខ្លាច គ្មានសេចក្តីក្លាហាន
១២.ខុងបេង
§ គុណសម្បត្តិ
ü ជាមនុស្សឈ្លាសវៃ ពូកែខាងសំដី
ü ពួកែគិតរកគំនិតបានលឿនៗថ្មីៗ
ü ជាទីប្រឹក្សានិងជាសេនាល្អ
ü ពូកែប្រើល្បិចក្នុងការធ្វើសឹកសង្រ្គាម
§ គុណវិបត្តិ
û ចង់អោយគេគោរព ឱនលំទោនចំពោះខ្លួន
៣.អត្ថន័យ
ក.ប្រធានរឿង
ការធ្វើសឹកសង្រ្គាមដណ្តើមអំណាច និងទឹកដី នៅក្នុងប្រទេសចិន រវាងទ័ពចូឆូនឹង អ៊ួនសៀវ និងទ័ពចូឆូនឹងឡៅពី នៅក្នុងរាជព្រះចៅហៀនត។
ខ.បញ្ហារឿង
ចំនោទបញ្ហា ដំណោះស្រាយ
»ចូឆូនិងអ៊ួនសៀវច្បាំងគ្នានៅស្រុកហ៊ូតោ »អ៊ួនសៀវបរាជ័យថយទ័ពទៅតំបន់ប៊ូអៀង
»ចូឆូវាយបែកយកបន្ទាយអ៊ួនសៀវ »អ៊ួនសៀវរត់គេចខ្លួនឆ្លងទន្លេបាត់ទៅ
»សឹមអេងចូលដៃនឹងចូឆូ »ចូឆូយកបានស្រុកគីជីវនិងសំលាប់សឹមផោយ
»នាងឈួហ៊ូយិននិងឈួម៉ប្រើល្បិចកំចាត់ឡៅពី »ឡៅពីរត់ទៅស្រុកឡាំចៀង
»ស៊ុនគួនមានគំនុំនឹងហងច »ស៊ុនគួនសំលាប់ហងច
»ឡៅពៀវស្លាប់ »ឡៅចងឡើងជាចៅហ្វាយស្រុកបន្ត
»ឡៅចងនិងឈួហ៊ូយិនទៅគំនាប់ចូឆូ »ចូឆូបញ្ជាអ៊ីគឹមអោយទៅសំលាប់កាត់ក្បាល
ទាំងម្តាយនិងកូន
»ចូឆូលើកទ័ពដេញតាមច្បាំងនឹងអ៊ួនសៀវ »អ៊ួនសៀវ នាំប្រជាជនរត់គេចខ្លួនពីស្រុកមួយ
ទៅស្រុកមួយ
គ.ចលនារឿង
· ទំនាស់រាជការផ្ទៃក្នុង ក្នុងសម័យសេ្តចហៀនតេ
· ចម្បាំងរវាងទ័ពចូឆូនិងអ៊ួនសៀវ
· សឹមអេងចូលដៃនឹងសត្រូវ បើកទ្វារស្រុកអោយចូឆូវាយយកស្រុកគីជីវ
· ការប្រើកលល្បិចរបស់នាងឈួហ៊ូយិននិងឈួម៉កម្ចាត់ឡៅពី
· គំនុំសងសឹកតពូជរបស់ស៊ុនគួន តាមសំលាប់ហងច យកក្បាលហងចសែនផ្នូរឪពុក
· ចម្បាំងរវាងចូឆូនិងឡៅពី
ឃ.តំលៃអប់រំ
· អប់រំអោយមនុស្សចេះគិតពិចារណាមុននឹងសម្រេចធ្វើអ្វីមួយ
· បណ្តុះចិត្តគំនិតអោយចេះស្រលាញ់ ស្មោះត្រង់នឹងចៅហ្វាយ នឹងក្រុមគ្រួសារ
· កុំអោយមនុស្សប្រមាទមើលងាយអ្នកដទៃ
· បណ្តុះអោយមានចិត្តស្រលាញ់យុត្តិធម៌ គុណធម៌ សន្តិភាព
· អប់រំអោយមនុស្សចេះប្រឹក្សាដោះដូរគំនិតជាមួយអ្នកដទៃ កុំទុទិដ្ឋនិយម
· អប់រំអោយមនុស្សចេះបត់បែនតាមកាលៈទេសៈ
· បណ្តុះគំនិតស្មារតីអោយគិត ពីប្រយោជន៍រួមជាធំ
៤.អត្ថរូប
ក.សេចក្តីផ្តើម
E កាល ៖ ចូឆូធ្វើសឹកសង្រ្គាមជាមួយអ៊ួនសៀវ
E អាកាស ៖ ច្បាំងគ្នានៅស្រុកហ៊ូតោ
ខ.តួសេចក្តី
- អ៊ួនសៀវចាញ់សង្រ្គាមចូឆូ ហើយរត់គេចខ្លួនបាត់
- ចូឆូសំលាប់សឹមផោយ យកបានស្រុកគីជីវ
- នាងឈួហ៊ូយិន និងឈួម៉ ប្រើល្បិចបោកសំលាប់ឡៅពី
- ឡៅពីរត់ទៅស្រុកស៊ិនអៀ
- ចោយិននិងលីទៀង ចាញ់សឹកឡៅពី
- តាន់ហុកចាញ់ល្បិចចូឆូ
- ហែហ៊ួទុនតយុទ្ធបរាជ័យ គួនអ៊ូ តៀវហុយ ជូឡុង
- ឡៅពៀវស្លាប់ ឡៅចងឡើងកាន់តំណែងបន្ត
- ខៅធូបរាជ័យនឹងឡៅពីនៅស្រុកអ៊ួនសៀ
- តាន់ហុកទៅចរចារនឹងឡៅពី
គ.បញ្ចប់សេចក្តី
- អ៊ីគឹមកាត់ក្បាលឡៅចងនិងនាងឈួហ៊ូយិន យកទៅអោយចូឆូ
- ចូឆូលើកទ័ពដេញតាមឡៅពី ពីស្រុកអ៊ួនសៀ ទៅស្រុកសុងយ៉ុង ទៅស្រុកកាំងឡេង ទៅស្រុកកាំងហែ។
ឃ.និពន្ធវិធី
១.បដិវិធី ៖ ជាការបង្ហាញអោយឃើញនូវវត្ថុ ឬ ទស្សនៈ ឬសកម្មភាពពីរផ្ទុយ ប្រឆាំងគ្នា ។
*ចម្បាំងរវាងចូឆូនិង អ៊ួនសៀវ
ឧ.ចូឆូវាយកំទេចយកបន្ទាយ និងស្បៀងរបស់អ៊ួនសៀវ
*ចម្បាំងរវាងចូឆូនិងឡៅពី
ឧ.១. ចូឆូបញ្ជាអោយចោយិន និងលីទៀន ទៅតយុទ្ធនឹងឡៅពី
២. ហែហ៊ួទុនច្បាំងនឹងគួនអ៊ូ តៀវហ៊ុយ ជូឡុង
៣. ចូឆូលើកទ័ពតាមវាយឡៅពី ពីស្រុកមួយទៅស្រុកមួយ
២.សំវាទវិធី ៖ ជាវិធីដែលធ្វើអោយ តួអង្គនិយាយ សន្ទនា គ្នា។
*ចូឆូប្រឹក្សានឹងធៀកយ៉ុ និងចោយិន
ឧ.«...បើលោកមានសេចក្តីប្រាថ្នានឹងចង់បាន ឈីស៊ីមកទុកនោះ.....ខ្ញុំបាទនឹងរិះគិតកែ
ខៃខ្លួនយកមកជូនលោកបាន...» ទំ.៥២៨
*ឡៅពីប្រឹក្សានឹងខុងបេង
ឧ.«...យើងនឹងតតាំងច្បាំងនឹង កងទ័ពចូឆូក្នុងស្រុកអ៊ួនសៀ នេះមិនបានទេ....ស្រុក
សុងយ៉ុងជាទីមាំទើនបាន...» ទំ.៥៨៤
៣.វឌ្ឍមានវិធី ៖ ជាវិធីដែលជំរុញអោយដំនើររឿង កាន់តែមានសភាព ឫ លក្ខណៈតឹងតែង។
ឧ.-អ៊ួនសៀវចាញ់សង្រ្គាមចូឆូ រត់គេចឆ្លងទន្លេ យករួចជីវិត
-ឡៅពីនាំប្រជាជនរត់គេចខ្លួនពីការតាមសំលាប់របស់ចូឆូ ពីស្រុកមួយទៅស្រុកមួយ
៤.រចនាវិធី ៖ ជារបៀប បែបបទនៃការសរសេរតែងនិពន្ធ មានជាឃ្លាឃ្លោង ប្រភេទជាកំណាព្យ
ឫ អត្ថបទ។
*ខុងបេងពោលជាពាក្យឃ្លោងឃ្លាដល់ឡៅពី
ឧ.«ធម្មតាជាមនុស្សនោះដេកស្និទ្ធ.......អោយយើងសេយ្យនាជាសុខហើយ» ទំ.៥៤៣
៥.អត្ថរស
១.ទារុណរស ៖ ជាតំលៃនៃភាពកំសត់ ព្រាត់ប្រាស់ ការឈឺចាប់ ដែលកើតចេញពី ទារុណកម្មរវាង
កំលាំងពីរមិនស្មើគ្នា។
ឧ.-សឹមផោយត្រូវចូឆូសំលាប់កាត់ក្បាល
-ហងចត្រូវស៊ុនគួនសំលាប់កាត់ក្បាលយកទៅសែនផ្នូរ ស៊ុនសៀន
-ឡៅចងនិងម្តាយត្រូវអ៊ីនគឹមស្លាប់កាត់ក្បាល
២.នាដ្យរស ៖ ជាតំលៃដែលកើតចេញពីទំនាស់ តួអង្គពីរឫច្រើន ដែលបង្ហាញអោយឃើញពីការ
ឈឺចាប់ ការបោកប្រាស់ ការចាញ់ល្បិចកល ជាដើម។
ឧ.-អ៊ួនសៀវចាញ់ល្បិចចូឆូៗវាយឆ្មក់យកស្បៀងបាន
-តាន់ហុកចាញ់ល្បិចចូឆូ អោយមករាជការខាងចូឆូ
៣.តថរស ៖ តំលៃលេចចេញពីការពិត ជាតថភាពក្នុងសង្គមណាមួយដែលឆ្លុះបញ្ចាំងក្នុងស្នាដៃ
អត្ថបទ។
ឧ.សម័យស្តេចហៀនតេឡើងសោយរាជ សង្គមបរិយាកាសប្រទេសចិនមានភាពវឹកវរ មាន
ជំលោះផ្ទៃក្នុង ការធ្វើសឹកសង្រ្គាម ដណ្តើមអំណាច។
៦.មូលបញ្ហារឿង
ក្នុងផ្ទៃរឿងនៃភាគទី៤ បង្ហាញពី៖
· ការធ្វើសឹកសង្រ្គាម ការដណ្តើមអំណាច ទឹកដី រវាង ចូឆូ(មហាឧបរាជ)នឹងអ៊ួន សៀវ និង ចូឆូនឹងឡៅពី ក្នុងសម័យស្តេចហៀនតេ សោយរាជ
· ការប្រើកលល្បិចបោកបញ្ឆោតគ្នា ការប្រើយុទ្ធសាស្រ្តក្នុងការធ្វើសឹកសង្រ្គាមរវាងទ័ពនិមួយៗ
· ការបរាជ័យសង្រ្គាមដ៏ធំធេងរបស់អ៊ួន សៀវ
· ទឹកចិត្តអាណិតស្រលាញ់ គិតគូរពីសុខទុក្ខរបស់ឡៅពីចំពោះប្រជាជន
· គុំនុំសងសឹក ចូឆូដេញតាមកាប់សំលាប់ឡៅពី មិនចេះនឿយហត់ពីស្រុកមួយទៅស្រុកមួយ
៧.សេចក្ដីបញ្ចប់
សរុបសេចក្ដីមកយើងឃើញថារឿង«សាមកុក»គឺជាស្នាដៃមួយដ៏មានតំលៃខ្ពស់ ព្រោះអត្ថបទរឿងទាំងមូល បានប្រកបដោយលក្ខណៈសិល្បៈខ្ពស់ ពោលគឺបានសម្ដែងនិងឆ្លុះបញ្ចាំងប្រវត្តិសាស្រ្តនិងតួអង្គតាងបានត្រឹមត្រូវ ព្រមទាំងលាយបញ្ចូលនូវលក្ខណៈប្រជាជនដែលបង្ហាញឲ្យឃើញពីបំណងប្រាថ្នារបស់ប្រជាជនសម័យនោះដែលប្រាថ្នាឲ្យមានឯកភាពនិងសន្តិភាពក្នុងប្រទេស។
ទោះបីជាស្នាដៃរឿង«សាមកុក»នេះជារឿងបរទេសនិយម ពុំមែនជាស្នាដៃនៃបុព្វបុរសយើងក្ដី ក៏ស្នាដៃរឿងនេះបានជាប្រយោជន៍ដល់ខេមរៈបុត្រជំនាន់ក្រោយបានត្រិះរិះពិចារណា គ្រាន់យកជាគតិដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចំរើន និងមានសន្តិភាព។
ដូច្នេះ យើងអាចសន្និដ្ឋានបានថារឿង«សាមកុក» ពិតជាប្រកបដោយអត្ថប្រយោជន៍ដ៏ជ្រាលជ្រៅដល់ការសិក្សារបស់យើង ព្រោះផ្ទៃរឿងទាំងមូលពោរពេញដោយអត្ថន័យ អត្ថរូប និង អត្ថរសដ៏ល្អឯក៕
៨.ឯកសារពិគ្រោះ
ក.ពន់ ឆាយ ទ្រឹស្តីនិងអក្សរសិល្ប៍ ព.ស២៥៥២ គ.ស២០០៨
ខ.វចនានុក្រមខ្មែរ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត ព.ស២៥១២ គ.ស១៩៦៧-១៩៦៨