Thursday, May 2, 2013

អ្នកមាន​បញ្ហាដីធ្លី​នៅ​ឧ​ត្ត​រ​មានជ័យ៥៦គ្រួសារ​មកសុំ​អន្តរ​គម​ន៍​នាយករដ្ឋមន្ត្រី

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ 02-05-2013, 11:28 am) | ដោយ ថ្មីៗ 

 ប្រជាពលរដ្ឋ៥៦គ្រួសារ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ជួបជុំគ្នា​នៅ​ដើម​ពោធិ៍ មុខ​វត្ត​បទុម​វ​តី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​សុំ​អន្តរាគមន៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ករណី​ជម្លោះដីធ្លី​ជាមួយ​មន្ត្រី​យោធា។ យោងតាម​ពាក្យបណ្តឹង ប្រជាពលរដ្ឋ​ដែល​មកពី​ភូមិ​ប្រាំ​ប៉ោក ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្តឹង​មន្ត្រី​យោធា​បី​រូប​ដែល​បាន​រំលោភ​យក​ដី​របស់​ពួកគេ​នា​អំឡុង​ឆ្នាំ២០១១ និង​ឆ្នាំ២០១៣នេះ។ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​រៀបរាប់ថា វ៉ាន់ ដេ​ត មក​កងពល​លេខ៨ ចាន់ សុ​ផុន មេបញ្ជាការ​វរៈ៨២ និង ឃី វណ្ណ​ថន តំណាង​កងពល​លេខ៣ បាន​រំលោភ​យក​ដី​ខាងជើង និង​ខាងត្បូង​ថ្នល់​ដែល​ផ្ទៃ​សរុប១៨០ហិកតា ជា​ដីស្រែ និង៦០ហិកតា​ជា​ដីចម្ការ៕