ក្នុងស្រុកភូមិខ្ញុំ ប្រជាសុខុម
រស់បានសុខសាន្ត ចេះស្រលាញ់គ្នា
គ្រប់គ្នាគ្រប់ប្រាណ ដោយក្ដីសុខសាន្ត
ជីវិតប្រពៃ។
ចេះជួយទុរះ រៀបចំទុកដាក់
ជីវិតប្រពៃ។
ចេះជួយទុរះ រៀបចំទុកដាក់
បង្កើតអត្ថន័យ ចេះផ្តល់អោយគ្នា
តំលៃប្រពៃ មិត្តភាពថ្លាថ្លៃ
ជាតំលៃពិត។
រស់ដោយសប្បាយ ក្មេងចាស់ទាំងឡាយ
ជាតំលៃពិត។
រស់ដោយសប្បាយ ក្មេងចាស់ទាំងឡាយ
រួមគ្នាជិតស្និត បង្កើតមិត្តភាព
សាមគ្គីល្អពិត នាំអោយជីវិត
រស់ពិតមានន័យ។
ដូចពាក្យចាស់ផ្ដាំ គ្រប់គ្នាត្រូវចាំ
រស់ពិតមានន័យ។
ដូចពាក្យចាស់ផ្ដាំ គ្រប់គ្នាត្រូវចាំ
រួបរួមគ្នាណា កំលាំងសាមគ្គី
ល្អពិតថ្លៃថ្លា នោះជាតិខេមរា
និងបានសុខុម។
ដូចនេះយើងអើយ កុំនៅកន្តើយ
និងបានសុខុម។
ដូចនេះយើងអើយ កុំនៅកន្តើយ
តោះនាំគ្នាផ្ដុំ បង្កើនមិត្តភាព
សាមគ្គីជាធំ រួមប្រមូលផ្ដុំ
ដូចដុំចង្គឹះ៕
ដូចដុំចង្គឹះ៕
ប៉ក់ បារាំង