Monday, February 11, 2013

ភាពខុសប្រក្រតីនៃអាកាសធាតុ

          នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ ​ទទួល​អាកាស​ធាតុ​ទ្រពិច  មូស្សុង ដែល​អនុ​គ្រោះ ក្នុង​ការ​ប្រកប​មុខ​របរ​ដាំ​ដុះ សណ្ឋាន​ដី​មាន​រាង្គ​ជា​បាត​ខ្ទះ​ដែល​សំបូរ​ភ្នំ​តាម​ព្រំ​ប្រទល់​នៃ​ប្រទេស​ដូច​ជា​ជូរ​ភ្នំ​ដង​រែក​និង​ជួរ​ភ្នំ​ក្រវ៉ាញ​ដែល​ជួយ​ក្នុង​ការ​ទប់​ស្កាត់​ខ្យល់​ព្យុះ​ផ្សេងៗ​មួយ​ចំនួន​មិន​អោយ​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាជន​។ ហើយ​ប្រទេស​កម្ពុជា​មាន​រដូវ​ពី​ធំៗ​ មាន​ដូច​ជា​រដូវវស្សា​និង​រដូវប្រាំង​បើ​និយាយ​ពី​ភាព​ជាក់​ស្ដែង​រដូវ​វស្សា​ខ្យល់​មូស្សុង​បក់​ចេញ​ពី​ទិសឥសាន​ទៅ​ទិស​នីរតី​ក្នុង​លក្ខ័ណ​នោះ​វា​បាន​នាំ​ទឹក​ភ្លៀង​មក​ស្រោច​ស្រប់​ដល់​ដំណាំ​ប្រជាជន​ដែល​ជា​កសិករ​។ប្រជានុរាស្រ្ត​កាល​ណា​បើ​ឃើញ​ទឹក​ភ្លៀង​ធ្លាក់​ពួកគេ​សប្បាយ​ចិត្ដ​ក្នុង​ការ​ប្រកប​កសិកម្ម​របស់​ពួក​គាត់​ នេះ​ក៏​ដោយសារ​តែ​កសិករ​ធ្វើ​ស្រែ​ប្រវ៉ាស់​ នឹង​មេឃ​ពឹង​អាកាស​ធាតុ​ដែល​​អំណោយ​ផល​ដស់​ពួក​គាត់​កាល​ពី​សម័យ​មុន​អាកាស​ធាតុ​មាន​ភាព​ទៀងទាត់​ទៅតា​មរ​ដូវ​កាល​របស់វា​កាល​បើ​វស្សា​ធ្លាក់​មក​ដល់​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ហើយ​កសិករ​អាច​ប្រកប​របរ​បាន​ងាយ​ស្រួល​ និង ទទួល​បាន​ផល​ស្រូវ​ខ្ពស់​លើស​បច្ចុប្បន្ន​ ទោះបី​ពួក​គេ​មាន​ស្រែ​តិច​ក៏ដោយ​ ក៏អាច​ចិញ្ចឹម​គ្រួសារ​បាន​យ៉ាង​ស្រួល នេះ​ក៏​ព្រោះ​តែ​ពី​មុន​ប្រទេស​កម្ពុជា​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ ព្រៃព្រឹក្សា ក្នុង​ការ​ទាក់​ទាញ​ទឹកភ្លៀង ក៏​ដូច​ជា​នាំ​មក​នៅ​ខ្យល់​បរិសុទ្ធ​ដ៏​ប្រសើរ​ ហើយ​ការ​ប្រើប្រាស់​យាន​យន្ត​ក៏​មិន​សូវ​មាន​ច្រើន ហើយ​មិន​បង្ក​អោយ​មាន​ភាព​ខុស​ប្រក្រតី​ផង​ដែរ​។
តែ​ទោះ​ជា​យ៉ាងណា​ យើង​អង្កេត​ឃើញ​ថា​ស្ថាភាព​សព្វថ្ងៃ​បាន​នាំ​មក​នៅ​ភាព​មហន្តរាយ​គ្រប់​បែប​យ៉ាង​ដែល​សង្គម​ខ្មែរ​មិន​ធ្លាប់​ជួប​ប្រទះ​កន្លង​មក ប្រជា​កសិករ​ប្រឈម​មុខ​ភាព​លំបាក​ផ្សេងៗ​ដែល​បង្ក​ដោយ​ធម្មជាតិ​និង​កត្តា​មួយ​ចំនួន ដូចជា​សង្គម​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន​ ដែល​ប្រជាជន​នាំ​គា្ន​កាប់​មិន​ប្រណី​ទាំង​តូច​ទាំង​ធំ​ដើម្បី​យក​ដី​ធ្វើ​ស្រែ​នេះ​ជា​កត្តា​មួយ​ចំនួន​ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង ។ បើ​យោង​តាម​ការ​ស្រាវជ្រាវ​កត្តា​ដែល​ធ្វើ​អោយ​អាកាស​ធាតុ​មាន​ការ​ប្រែ​ប្រួល ទៅ​លើ​ការ​ប្រើ​ប្រាស់​ជី​កសិកម្ម​ហួស​ប្រមាណ​ប៉ះពាល់​ដល់​បរិស្ថាន  និង​ប្រើ​យានយន្ត​ចាស់​ៗ​បញ្ចេញ​ផ្សែង​អាប់​ក្នុង​បរិយាកាល ធ្វើ​អោយ​ប្រព័ន្ធ អូសូន្យ​ធ្លុះ​ធ្លាយ​ ដូច្នេះ​វា​បាន​ធ្វើ​អោយ​មាន​ការ​ប្រែប្រួល​ធាតុ​អាកាស ហើយ​បង្ក​អោយ​ភ្លៀង​ខុស​រដួវ រដូវ​ច្រូត​កាត់​ប្រែ​ក្លាយ​ជា​រដូវ​សាប​ព្រោះ​ទៅ​វិញ ធាតុ​អាកាស​ប្រែ​ជា​ប្រេះ​ក្រហែង​នៅ​រដូវ​សាប​ព្រោះ ធ្វើ​អោយ​ផល​ស្រូវ​បាត់​បង​ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​ផល​សរុប​របស់​ប្រជាជន ប៉ុន្តែ​នៅ​ពេល​កសិករ​កំពុង​តែ​ប្រមូល​ផល​ប្រែ​ក្លាយ​ជា​មាន​ភ្លៀង​ធ្វើ​អោយ​អណ្ដែត​
កណ្ដាប់​ពាស់​ពេញ​វាល​ស្រែ ប្រជាជន​នាំ​គ្នា​យំ​ស្រែក​បន្ត​ស្រន់​ដល់​ទេវតា​ដោយ​សារ​តែ​ពួក
គាត់​មិន​យល់​ពី​បញ្ហា​និង​កត្តា​ដែល​បណ្ដាល​អោយ​មាន​ការ​ប្រែប្រួល​ធាតុ​អាកាស។
ការ​រក្សា​ធម្មជាតិ​បាន​គង់វង្ស​មាន​អត្ថប្រយោជន៍​ច្រើន :
-       ជួយ​នាំ​ទឹក​ភ្លៀង​គ្រប់គ្រាន់​ស្រោច​លើ​ផែនដី
-       មាន​ធម្មជាតិ​នាំ​អោយ​បរិយាកាស​ស្រល់​បំព្រង់
-       ការពារ​មហន្តរាយ​ផ្សេងៗ
-       ការពារ​ទឹក​ជំនន់
-       ផ្ដល់​ជំរក​ដល់​ប្រជាជន
-       កាត់​បន្ថយ​កំដៅ​បាន​មួយ​ចំនួន  
បូ  វិណៃ