ឧត្ដរមានជ័យជាខេត្តមួយដាច់ស្រយាលក្នុងចំនោម២៤ខេត្តក្រុងដែលជាប់និងព្រំដែនថៃនៃភូមិភាគពាយ័ព្យដែលប្រជាជនទាំងអស់ចូលចិត្តប្រកបរបរកសិកម្មក្នុងការចិញ្ចឹមគ្រួសារពីជំនាន់មួយទៅជំនាន់មួយតៗគ្នាដោយហេតុនេះទើបពួកគាត់នាំគ្នាកាប់ព្រៃយកដីដាំដំណាំជាពិសេសពួកគាត់ប្រមូលផលដំណាំលក់បានកម្រៃតិចតួចបំផុត
ចំនែកការដាំដំណាំមិនមានបច្ចេកទេសត្រឹមត្រូវគឺអាស្រ័យទៅលើធម្មជាតិការធ្វើស្រែប្រវ៉ាសមេឃ។
រាល់ផលិតផលត្រូវឈ្មួញដាក់តម្លៃអោយ
ហើយការរៀនសូត្របានតិចតួចដោយសារតែជីវភាពក្រីក្រហើយកម្រៃដែលទទួលបានគាត់រក្សាទុកមិនអោយបាត់។ដោយសារពួកគាត់គ្មានឧត្តមគតិក្នុងការប្រកបរបរផ្សេងៗកាលណាតែគាត់បើកអាជីកម្មមួយគាត់គិតថាខាតរឺបាត់លុយរបស់គាត់ដូច្នេះក៍សំរេចចិត្តរក្សាទុក្ខកេរ្ត៍អោយកូន។
ប្រទេសចប់សង្រ្គាមប្រជាជនសប្បាយនឹងសុខសន្តិភាពហើយប្រជានុរាស្រ្តទទួលបានការរស់នៅយ៉ាងរីករាយ។អ្នកវិទ្យាសាស្រ្តរិះរករបស់របរថ្មីទំនើបដើម្បីលក់ជូនតំរូវការប្រជាជនការជួបជុំបងប្អូននឹងរបស់របរដែលរកបាននៅក្នុងសម័យនេះបានធ្វើឲ្យពួកគាត់សប្បាយនិងរកយកមកបំពេញចំណង។
យុវជនកំពុងតែជ្រុលជ្រើមនឹងរបស់មានតម្លៃមិនបានគិតពីអ្វីៗទាំងអស់ធ្វើយ៉ាងណាគិតថារកលុយទិញវត្ថុទាំងនេះមានដូចជា
ឡាន ម៉ូតូ ស៊ីឌី
ធុងបាស់ទូរសព្ទដូច្នេះនាំគ្នាលក់ដីដើម្បីទិញវត្តុទាំងនេះ។
នៅក្នុងអំឡុងឆ្នាំ២០០៨គឺដីនៅកម្ពជាឡើងថ្លៃខ្លាំងប្រជាជននាំគ្នាលក់ដីដើម្បីទិញរបស់ទាំងនោះតែរបស់ទាំងនេះមិនបានផ្ដល់អ្វីដល់ជីវភាពគាត់ឡើយ
ឡាន ម៉ូតូ របស់របរទំនើប
តាមស៊េរីបាននាំអោយធ្លាក់ដល់ភាពក្រីក្រ
ពីព្រោះគាត់យល់ថា
ស្រុកស្រែក៏មិនចាញ់អ្នកទីក្រុងប៉ុន្មាននោះទេ
ណាមួយទៀត
នៅពេលគាត់មានលុយច្រើនដោយសារដីគាត់ចង់សប្បាយមុនពេលគាត់ស្លាប់
តែទស្សន:ទាំងនេះបានធ្វើអោយបាត់បងស្ទើទាំងអស់បាត់ទាំងលុយបាត់ទាំងកេរ្តិ៍ឈ្មោះបន្សល់ទុកជំងឺមិនអាចព្យាបាលបានហើយកត្តាមួយទៀតបាននាំអោយបង្កគ្រោះថ្នាក់ដល់កូនដែលមានចិត្តស្ទាវជាមួយគ្រឿងម៉ាស៊ីន
រឿងទាំងនេះបានកើតចំពោះតែប្រជាជនក្រីក្រនៅតាមតំបន់ជនបទ
ដែលគ្មានការអប់រំ
។
មីងនីរស់នៅភូមិព្រៃនគរគាត់មានកូនចំនួន៣នាក់គាត់មានដីតែ៣ហិតតាតែប៉ុន្នោះតែដីរបស់គាត់ជាដីដែលមានហុងស៊ុយជាប់និងថ្នល់ជាតិដែលគេបានចាក់កៅស៊ូ
នៅពេលនោះឈ្មួញនាំគ្នាមកដេញថ្លៃពីមួយទៅមួយ
ដោយតំលៃខ្ពស់បំផុតដើម្បីយកមកវិនិយោគគាត់ជាប្រជាក្រីក្រតាំងពីជីដូនជីតាគាត់សំរេចចិត្តលក់នៅតម្លៃមួយខ្ពស់សំរាប់គាត់នៅពេលនោះគាត់និងក្រុមគ្រួសារសប្បាយចិត្តរកគ្មានអ្វីផ្ទឹមពុំបានក្នុងឆាកជីវិត
ដោយទទួលបានប្រាក់។
ប៉ុន្តែនៅពេលដែលក្លាយជាអ្នកមាន
គាត់ក្រអឺតក្រទមចំពោះអ្នកក្រ
គាត់ភ្លេចភាពលំបាកកាលពីមុន
តែគាត់មិនបានយកលុយទៅធ្វើជំនួញទេ
បែរជាយកទៅប្រើប្រាស់ក្នុងការទិញ
របរមួយចំនួនដូចជា:
លេលាបខ្លួន
ម្សៅ ម៉ូតូ និងរបស់ផ្សេងៗទៀត.។
រហូតដល់អស់លុយធ្លាក់ខ្លួនឈឺរកព្រឹកខ្វះល្ងាចដើរខ្ចីបុលគេ
រហូតដល់ជំពាក់គេ ។
ម្ចាស់បំណុលបានទារយកដីអស់គ្មានដីធ្វើស្រែហើយរត់ចោលស្រុកទាំងពូជ។បន្ទាប់មកគាត់ទៅរស់នៅខេត្តកំពតស៊ីឈ្នួលធ្វើស្រែអំបិលមកដល់សព្វថ្ងៃ។កូនត្រូវបោះបង់ការរៀនសូត្រទៅតាមម្ដាយជួយផ្គត់ផ្គងជីវភាពគ្រួសារ
តាមមាត់សមុទ្រ
នេះក៏ដោយសារគិតថាវត្តុទាំងនេះ
មានតំលៃជាងដី។
បូ
វីណៃ