ខ្ញុំបាទឈ្មោះប៉ក់ បារាំង ជាសិស្សនិស្សិតនៅក្នុងសមាគមនិស្សិតខេត្តឧត្តរមានជ័យ។ ក្រោយពីបានទទួលដំនឹងថាបងស្រី ហោន ចន្ទ្រាទទួលអនិច្ចកម្មទៅធ្វើអោយខ្ញុំមានចិត្តរន្ធត់ សោកស្ដាយ និងស្រណោះបងស្រីជាពន់ពេក និងសឹងតែមិនជឿថាគាត់បែរជាមកស្លាប់ ក្នុងមួយពព្រិចភ្នែកបែបនេះសោះ។ ប៉ុន្តែក្នុងអារម្មណ៍របស់ខ្ញុំហាក់ដូចជា គាត់មិនទៅណាឆ្ងាយនោះទេគឺគិតឃើញពេលដែរ ខ្ញុំនិងគាត់នៅរស់នៅជាមួយគ្នាដែលគាត់តែងតែបានជួយពន្យល់មេរៀនអប់រំ ណែនាំ និង ផ្តល់យោបល់ ផ្តល់ចំនេះដឹង ក៏ដូចជាបទពិសោធន៍ផ្សេងៗដែលគាត់មានមកដល់រូបខ្ញុំ ជួនកាលគាត់បានប្រាប់ពីសាលារៀនល្អ និងតំរូវការ ផ្សេងៗដែលយើងត្រូវការបើសិនយើងចង់រៀន សាលាណាមួយ មនោសញ្ចេតនានិងពេលវេលាដែលធ្លាប់រស់នៅជាមួយគាត់ ពិតជាជ្រាលជ្រៅមែន ជាពិសេសគឺពេលនិយាយលេងជាមួយគាត់ ហូបបាយជាមួយគាត់ និងរឿងមួយដែលធ្វើអោយខ្ញុំមិនអាចបំភ្លេចគាត់បាននោះគឺនៅពេលដែលខ្ញុំមកបន្តការសិក្សានៅទីក្រុងដំបូង ជាពេលដែលខ្ញុំពុំស្គាល់ទីក្រុងសោះគាត់បានប្រាប់ខ្ញុំពីកន្លែងផ្សេងៗអោយខ្ញុំស្គាល់ និង ជួយណែនាំអោយខ្ញុំស្វែងរកព័ត៌មានផ្សេងៗ ដែលទាក់ទងនិងការសិក្សានិង បានជូនខ្ញុំទៅជួបបងៗនៅខេត្តជាមួយគ្នាដែលគាត់ជាសិស្សរៀមច្បងបានមករៀននៅទីក្រុងដើម្បីទទួលនៅការណែនាំនិងបង្ហាញប្រាប់ពីមុខវិជ្ជានិមួយៗ ដែលពួកគាត់រៀននិងមុខវិជ្ជាដែលជាតម្រូវការសង្គមនាពេលបច្ចុប្បន្ន គឺមិនត្រឹមតែប៉ុណ្ណោះគាត់បានចំនាយពេលវេលាច្រើនណាស់សំរាប់សិស្សមកពីខេត្តជាមួយគ្នាមករៀននៅទីក្រុងដូចជារូបខ្ញុំ។ អនុស្សាវរីយ៍ដែលធ្លាប់រស់នៅជាមួយគាត់យ៉ាងសុខសាន្ត និងបានស្វែងយល់ពីគាត់ដ៏ច្រើននោះ ធ្វើអោយខ្ញុំនៅតែអាល័យបងស្រីជាពិសេសសម្ដីដ៏គួរអោយអាណិតដែលគាត់និយាយប្រាប់ខ្ញុំថា គាត់និងបញ្ចប់ការសិក្សានៅខែកក្កដាខាងមុខនេះ ហើយគាត់ចង់បាន
ការងារល្អមួយ និង គាត់ក៏ចងធ្វើជាគ្រូវិទ្យាល័យដ៏ល្អនិងឆ្នើមម្នាក់ផងដែរ។ នៅក្នុងដំណើរការសិក្សារបស់គាត់គឺគាត់មិនត្រឹមតែរៀនប៉ុណ្ណោះទេ គាត់បានឆ្លៀតពេលទំនេរទៅបង្រៀនសិស្ស ដើម្បីយកប្រាក់មកផ្គត់ផ្គង់សម្រាប់ការចាយវាយប្រចាំថ្ងៃ និងក៏អាចកាត់បន្ថយថវិកាផ្ញើពីផ្ទះបានមួយចំនួនផងដែរហើយគាត់តែងតែប្រាប់ខ្ញុំបើសិនមានពេលទំនេរ គាត់និងនាំទៅបង្រៀនគេដើម្បីបានប្រាក់មកផ្គត់ផ្គង់និងចាយវាយនៅក្នុងការសិក្សារបស់ខ្លួន។ រឿងដែរគួរសោកស្ដាយនោះគឺយើងបានបាត់បង់បងស្រីដែលជាធនធានមនុស្សដ៏ល្អបែបនេះសោះ។ ពីព្រោះដោយឃើញថាគាត់ជាមនុស្សតស៊ូ ខិតខំរៀនតាំងពីថ្នាក់ទី១រហូតមកដល់ឧត្តមសិក្សា ដែលគាត់ជាស្រីសោះហើយណាមួយមកពីខេត្តដាច់ស្រយាលទៀតផង ប៉ុន្តែគាត់មានទឹកចិត្តពុះពារហូតមកដល់ជិតបញ្ចប់ថ្នាក់ឧត្តមសិក្សានេះ។ ហើយមុនពេលគាត់ស្លាប់ថ្មីៗនេះគាត់មានគំរោងនៅពេលបុណ្យចូលឆ្នាំខាងមុខ គាត់ និង នាំពួកខ្ញុំទៅលេងផ្ទះគាត់ នៅឃុំអំពិល ស្រុកបន្ទាយអំពិល ហើយយើងសង្ឃឹមថានិងបានសប្បាយនៅថ្ងៃនោះ ដោយមានទាំងការជប់លៀងផងដែរ។ ហើយទាក់ទង់ និង រឿងមួយទៀត គឺគាត់បានប្រាប់ខ្ញុំទៀតថានៅថ្ងៃទទួលសញ្ញាប័ត្រមិនដឹងជាគាត់សប្បាយចិត្តយ៉ាងណានោះទេ ព្រោះបានបញ្ចប់ថ្នាក់ឧត្តមសិក្សាដែលគាត់ខំតស៊ូអស់រយៈពេល១៦ទៅ១៧ឆ្នាំ ពីព្រោះតែចំណេះដឹង និង សេចក្តីថ្លៃថ្នូររបស់និយាយដល់ចំនុចនេះគឺគួរអោយស្រណោះគាត់កាន់តែខ្លាំងៗ មិនគួរណាជនអប្រិយចិត្តតិរច្ឆានទាញកាំភ្លើង ប្រល័យជីវិតបងស្រីអោយក្ស័យប្រាណទាំងមិនទាន់បានបញ្ចប់ការសិក្សានិងទទួលសញ្ញាប័ត្របែបនេះសោះ។
ចិត្តខ្ញុំមួយនឹកគិតដល់ទំហំទុក្ខ ប៉ុនភ្នំប៉ុនគីរីគឺសេចក្ដីទុក្ខសោករបស់អ្នកមានគុណទាំងពីររបស់បងស្រីចន្ទ្រា ដែលគាត់ខិតខំបីបាច់ថ្នាក់ថ្នម ថែរក្សាការពារតាំងពីតូចក្រូចឆ្មារ រហូតដល់ធំ គាត់បានស្វែងរកចំនីអាហារដើម្បីមកចិញ្ចឹមកូនផ្តល់លុយកាក់ និង ផ្តល់អ្វីដែលកូនចង់បាន ហើយគាត់ប្រាថ្នាអោយកូនមានចំណេះដឹង និង សេចក្ដីថ្លៃថ្នូរដើម្បីជាទីពឹងសម្រាប់កូនទៅថ្ងៃខាងមុខពេលដែលអត់ពីពួកគាត់ទៅ ដូច្នេះហើយគាត់ស៊ូឃ្លាតឆ្ងាយពីកូនបញ្ជូនកូនទៅសិក្សានៅឆ្ងាយ ដែលគោលបំណងគាត់ជិតនឹងសម្រេចទៅហើយបែរជាមកជួបរឿងអាក្រក់បែបនេះ បាត់បង់ទាំងក្តីសង្ឃឹម និង មនុស្សជាទីស្រលាញ់ស្មើនិងកែវនេត្រារបស់ពួកគាត់ សួរថាឪពុកម្តាយណាដែលមិនទុក្ខសោក ឪពុកម្តាយក្រៀមក្រំឈឺចាប់ព្រោះតែបែកពីកូនរហូតនោះ។
ទំហំនៃសេចក្តីទុក្ខគឺវាធំណាស់ និងទំហំនៃសេចក្តីបាត់បង់ក៏ធំណាស់ដែរ ដែលវាគ្មានអ្វីអាចនិង ស្រោចស្រង់បានឡើយ៕បញ្ហានេះមកពីសង្គមយើងរឺ? គឺពិតមែនហើយនេះមកពីសង្គមយើងមិនទាន់បានលុបបំបាត់បាននៅឡើយដែលវាកើតឡើងជាប្រចាំ ដែលវាបានធ្វើអោយបងប្អូនប្រជា
ពលរដ្ឋ សិស្សានុសិស្សមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ ដូច្នេះហើយខ្ញុំសូមសំនូមពរដល់ បងៗ ពូៗ មន្តី្រប៉ូលីស កងសន្តិសុខ និង មន្ត្រីជំនាញដែលពាក់ព័ន្ធ មេត្តាជួយសម្រួលដូចជាដោះស្រាយនូវបញ្ហានេះ ព្រមទាំងរឹតបណ្តឹងច្បាប់ស្វែងរកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ផងដែរ ដើម្បីជំរុញប្រទេសយើងមានសន្តិសុខ សន្តិភាព និង សុវត្ថិភាពពេញលេញដែរធ្វើអោយប្រជាជនមានភាពកក់ក្ដៅថែមទៀត និង មន្ត្រីត្រូវមានការទទួលខុសត្រូវទាក់ទង និង បញ្ហាបែបនេះអោយបានខ្ពស់ព្រមទាំងធានាអោយបានថា បញ្ហានេះនិងមិនកើតឡើងចំពោះអ្នកដទៃទៀតទេ។ សួរថាប្រសិនបើបញ្ហានៅតែមាន តើប្រទេសជាតិរីកចំរើនបានដែរឫទេ? ហើយឪពុកម្តាយមួយចំនួននិងមិនហ៊ានអោយកូនមករៀនឆ្ងាយពីគាត់ដើម្បីបន្តការសិក្សានៅទីក្រុងផងដែរ។ ជាការពិតណាស់ ប្រសិនបើប្រទេសយើងមានសន្តិសុខ សុវត្ថិភាពពេញលេញនោះបញ្ហាដ៏ក្រៀមក្រំបែបនេះនិងមិនកើតឡើងទៀតដែរ។
ជាចុងក្រោយខ្ញុំសូមលើកដៃប្រណម សុំអស់វត្ថុសាកសិទ្ធលើលោក សូមអោយវិញ្ញាណក្ខន្ធបងស្រីចន្រ្ទាទៅកាន់សុគតិភព បើមានជាតិក្រោយកុំដូចជាតិនេះឡើយ។ ហើយបន្ទាប់មកទៀតសូមអោយឪពុកម្តាយបងចន្ទ្រា និង បងប្រុសបងស្រីមិត្តភ័ក្ដិ និងញាតិមិត្តរបស់បងចន្រ្ទាទទួលបាននៅពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីអាក់ខានឡើយ៕៚