Friday, March 16, 2012

ការំលែកទុក្ខនៃការស្លាប់របស់បងស្រី ហោ ចន្រ្ទា

ជី​វិត​មនុស្ស​កើត​មក​រមែង​តែង​ទទួល​បាន​នៅ​ច្បាប់​ធម្ម​ជាតិ ​ដែល​បាន​តាក់​តែង​ពី​សកម្ម​ភាព​​នឹង​ដំ​នើរ​ជីវិត​គឺ​រមែង​មាន​ការ​ចាប់​ផ្ដើម​នឹង​សេចក្ដី​បញ្ចប់​ប៉ុន្តែ​នៅ​ពេល​មនុស្ស​ទាំង​ឡាយ​មាន​មនោសញ្ចេតនា​រៀង​ខ្លួន​ចេះ​អាណិត​នឹង​មាន​ក្ដី​អាសូរ​ ដូច​​ជា​កា​រស់នៅ​ជា​មួយ​គ្នា​​បាន​ចាត់​ទុក​គ្នា​ដូច​បង​ប្អូន។ ​នៅ​ពេល​មនុស្ស​ដែល​ធ្លាប់​តែ​រស់នៅ​ជា​មួយ​គ្នា​ ​បាត់​សាប​សូន្យ​ធ្វើ​អោយ​​មាន​ការ​សោក​ស្តាយ​ជា​ពន់​ពេក ​​​ដូច​ជា​រូប​ខ្ញុំ​ដែល​បាន​មក​រស់នៅ​ទីក្រុង​ភ្នំពេញនិង​ស្នាក់នៅ​ជា​មួយ​បង​ស្រី​ចន្រ្ទា​នឹង​សមាជិក​ជា​ច្រើន​មាន​ការ​សោក​ស្ដាយ​នៅ​ពេល​លឺ​ថា​ បង​​ស្រី​ដែល​គួរ​អោយ​គោរព​បែរ​ជា​មរណ​ភាព​ ព្រោះ​ថា​គាត់​ជា​មនុស្ស​រស់​រាយ​ រាក់ទាក់ ​ចេះ​ជួយ​ធុរៈ​ ដល់​នាក់​ដ៏​ទៃ​ នឹង​ជា​និស្សិត​មួយ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ដល់​សង្គម​ក៏​ជួយខ្លួន​ឯង​ព្រមទាំងគ្រួសារ​ប៉ុន្តែ​ជា​អកុសល​​មនុស្ស​ល្អ​បែរ​ជា​ស្លាប់​។ ក្នុង​ខណៈ​ពេល​​ដែល​ពួក​ខ្ញុំ​បាន​រស់នៅ​ជួប​ជុំ​គ្នា​គឺ​មាន​ភាព​សប្បាយ​យ៉ាង​ក្រៃលែង។ ​​​នៅ​ពេល​​ខ្ញុំ​នឹក​ឃើញ​អនុស្សាវរីយ៍​ដែល​ធ្លាប់​ឃើញ​គាត់​សើច​លេង​ជា​មួយ​សមាជិក​ទាំង​អស់​ជា​ពិសេស​នៅ​ពេល​ដែល​ពួក​យើង​បាន​ធ្វើ​ពិធី​ញ៉ាំ​អាហារ​ជា​មួយ​គ្នា​នៅ​ក្នុង​សមាគម ​ដែល​ពួក​យើង​បាន​រស់នៅ​។ ជាង​នេះ​ទៅ​ទៀត​ដែល​ធ្វើ​អោយ​រូប​ខ្ញុំ​ភ្លេច​មិន​បាន​គឺ​សកម្មភាព​មួយ​ដែល​ថ្ងៃ​បង​ប្រធាន​​សមាគម​ គាត់​ធ្វើ​កំប្លែង​ដោយ​ស្លៀក​សំពត់​និង​អាវស្រី​​ហើយ​ពួក​យើង​នាំ​គ្នា​សើច​សប្បាយ​ជា​មួយ​នឹង​គាត់​។ ម្យ៉ាង​ទៀត​បងចន្រ្ទា​ជា​បុគ្គល​ម្នាក់​ម៉ឺង​ម៉ាត់​ ម៉ត់​ចត់​នឹង​ការងារ​ ​ហើយ​ជា​ស្រ្តី​មាន​ទំនួល​ខុស​ត្រូវ​រាល់​ទង្វើ​ដែល​គាត់​ធ្វើ។​ជាង​នេះ​ទៀត​សោត​ការ​រស់នៅ​របស់​គាត់​មាន​ប្រាស្រ័យ​ទាក់​ទង់​ល្អ​មិត្ត​រួម​ថ្នាក់​និង​លោក​គ្រូ​ផង​ដែរ។ ​ក្នុង​រយៈ​ពេល​ដែល​ខ្ញុំ​បាន​មក​រស់​ក្នុង​គេហដ្ឋាន​​ជា​មួយ​នឹង​ពួក​គាត់​គឺ​ខ្ញុំ​មាន​ការ​គោរព​កោត​សរសើរ​រាល់​ទង្វើ​ដែល​គាត់​ធ្វើ​ទាំង​ឡាយ​។ ខ្ញុំ​មាន​សេច​ក្ដី​សោក​ស្ដាយ​ខ្លាំង​នៅ​ពេល​មាន​សមាជិក​ត្រូវ​បាត់​បង់​​ជា​រៀង​រហូត​រាល់​ការ​នឹក​ឃើញ​សកម្មភាព​នឹង​អនុស្សាវរីយ៍​ទាំង​ឡាយ​ធ្វើ​អោយ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ហើយ​មាន​សេចក្ដី​ព្រួយ​នៅ​ក្នុង​ខ្លួន​ហើយ​ជា​ចុង​ក្រោយ​ខ្ញុំ​បួង​សួង​សូម​អោយ​វិញ្ញាណក្ខន្ធ​របស់​បងស្រី​ជួប​តែ​សេចក្ដី​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕
ឈ្មោះ បូ វិណៃ