Thursday, March 15, 2012

បងចន្រ្ទា​ចាក​ចេញ​ឆ្ងាយ​តែ​មួយ​ពព្រិច​ភ្នែក​ពី​សមាគមនិស្សិត​ឧត្តរមានជ័យ

ខ្ញុំ​បាទ​ឈ្មោះ​ អ៊ិន គ្រឹស្តា ​រៀន​នៅ​វិទ្យា​ល័យ​ភ្នំ​ពេញ​ថ្មី​ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ​ខ្លាំង​ណាស់​នៅ​ពេល​បាត់​បង់​មនុស្ស​ម្នាក់​ ឈ្មោះ​ ហោន ចន្ទ្រា ​ដោយ​សារ​គ្រោះ​ថ្នាក់​តែ​មួយ​ពព្រិច​ភ្នែក​សោះ​យើង​ត្រូវ​បាន​បាត់​បង់​ធនធាន​មនុស្ស​។ ខ្ញុំ​ក៏​មិន​គួរ​អោយ​ជឿ​ថា​ជា​រឿង​ពិត​ព្រោះ​ថា ​យើង​ធ្លាប់​នៅ​ជាមួយ​គ្នា​ហូប​បាយ​ជាមួយ​គ្នា​ហើយ​ ខ្ញុំ​ចាត់​ទុក​គាត់​ថា​ជា​បង​ស្រី​ល្អ​ម្នាក់ ​គាត់​តែង​តែ​ជួយ​ណែនាំ​ខ្ញុំ​នៅ​ពេល​ណា​ដែល​ខ្ញុំ​ធ្វើ​​អ្វី​ខុស​ ខ្ញុំ​នឹក​ដល់​អនុស្សាវរីយ​ដែល​ខ្ញុំ​បាន​មក​ដល់​ភ្នំ​ពេញ​ដំបូង​ទោះ​បី​ជា​យើង​បាន​ជួប​គ្នា​តិច​ក៏ដោយ​។ ខ្ញុំ​មិន​ដែល​ភ្លេច​នៅ​ទឹក​ចិត្ត​របស់​គាត់​នោះ​ទេ​ គាត់​តែង​តែ​ជួយ​បង្ហាត់​បង្រៀន​ខ្ញុំ​ជា​ច្រើន​ ភាសា​អង់គ្លេស​ បង្រៀន​កុំព្យូទ័រ​ ហើយ​នៅ​ពេល​ណា​ដែល​ខ្ញុំ​មិន​ចេះ​ធ្វើ​អ្វីមួយ​គាត់​តែង​តែ​ជួយ​ខ្ញុំ​ជានិច្ច​ជា​រឿង​គួរ​អោយ​សោក​ស្តាយ​ខ្លាំង​ណាស់​ ពេល​ដែល​យើង​បាត់​បង់​មនុស្ស​ដ៏​ល្អ​ម្នាក់​ដែល​គាត់​ជិត​បញ្ចប់​ការ​សិក្សា​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ តែ​ជា​រឿង​អនិច្ចកម្ម​ដែល​មិន​អាច​បំភ្លេច​​គាត់​បាន​៕៚