ច័ន្ទ 19 ធ្នូរ 2011 10:41 AM | យូ សារាវុឌ្ឍ
ដកស្រង់ពីគេហទំព័រ ទស្សនាវដ្ដីសាព័ត៌មានសេរី
ក្នុងសមានចិត្តអាណិតអាសូរ និងចូលរួមចំណែក លើកកម្ពស់វិស័យអប់រំរបស់ប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះសប្បុរសជនខ្មែរពីបណ្ដាប្រទេសនានា បានធ្វើការរៃអង្គាសប្រាក់ ដើម្បីទិញសម្ភារៈសិក្សា យកទៅផ្ដល់ឲ្យសិស្សានុសិស្ស សាលាបឋមសិក្សា សិង្ហ ស្ថិតក្នុងភូមិ ត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលកំពុងតែខ្វះខាត ។
អំណោយជាសមានចិត្តរបស់សហគមន៍ពលរដ្ឋខ្មែរពីក្រុង Portland , រដ្ឋ Oregon សហរដ្ឋអាមេរិកទាំងនោះត្រូវបានពាំនាំយកទៅផ្ដល់ឲ្យដោយលោកលោក ដេវីត ភេទ និង មានការ ចូលរួមពីលោក មាន ដូន ដែលជាបុគ្គលិកបំរើការម្នាក់នៅក្រុមហ៊ុន Mobitel ( Cellcard )ក្នុង ខេត្ត ឧត្តរមានជ័យ កាលពីថ្ងៃទី០៥ ខែធ្នូថ្មីៗនេះ ។
សាលាបឋមសិក្សាសិង្ហ មានសិស្សានុសិស្សសរុបចំនួន ២៣០នាក់ ចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ទី៦ ។ អំណោយទាំងនោះត្រូវបានយកទៅចែករំលែកឲ្យដល់ ៖
១. មតេយ្យសិក្សា ក្នុង ម្នាក់ៗទទួលបាន សៀវភៅសរសេរចំនួន ១ក្បាល ខ្មៅ ដៃ ២ ដើម
២. ថ្នាក់ទី១ ក្នុង ម្នាក់ៗទទួលបាន សៀវភៅសរសេរចំនួន ២ ក្បាល ខ្មៅដៃចំនួន ១
៣. ថ្នាក់ទី២ ក្នុង ម្នាក់ៗទទួលបាន សៀវភៅសរសេរចំនួន ៣ ក្បាល ខ្មៅ ដៃចំនួន ១ ដើម ប៉ិច ១ ដើម
៤. ថ្នាក់ទី៣ ក្នុងម្នាក់ៗទទួលបាន សៀវភៅសរសេរចំនួន ៤ ក្បាល និង ខ្មៅដៃចំនួន ១ដើម ប៊ិចចំនួន ១ដើម
៥. ថ្នាក់ទី៤ ក្នុងម្នាក់ៗទទួលបាន សៀវភៅសរសេរចំនួន ៥ ក្បាល នឺង ខ្មៅដៃចំនួន ១ ដើម ប៊ិចចំនួន ១ដើម
៦. ថ្នាក់ទី៥ក្នុង ម្នាក់ៗទទួលបាន សៀវភៅសរសេរចំនួន ៦ ក្បាល ខ្មៅ ដៃចំនួន ១ ដើម ប៊ិចចំនួន ១ដើម
៧. ថ្នាក់ទី៦ក្នុង ម្នាក់ៗទទួលបាន សៀវភៅសរសេរចំនួន ៧ ក្បាល ខ្មៅដៃ ចំនួន ១ដើម ប៊ិចចំនួន ១ដើម ។ ចំណែកលោកគ្រូ អ្នក គ្រូចំនួន៨ នាក់ ក្នុង ម្នាក់ៗទទួលបាន សៀវភៅកំណត់ត្រាធំ ១ក្បាល និង ប៊ិចចំនួន ១ដើម ផងដែរ។
លោក ដេវីត ភេទបានថ្លែងក្នុងពិធីនោះថា តាងនាមឲ្យម្ចាស់អំណោយគឺមិនចង់បានអ្វី ក្រៅតែពីការចង់ឃើញសិស្សានុសិស្សទាំងនោះខិតខំព្យាយាមរៀនសូត្រ ដើម្បីក្លាយជាអ្នកបន្តវេនដ៏ ល្អរបស់ជាតិឡើយ ៕