ដោយ ៖ ព្រាប១
ថ្ងៃទី 22-12-2011 ម៉ោង 17:06:27
ខេត្ដឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ១១នាក់ដែលមានបំណងចេញទៅកាប់ឈើគ្រញូងខុសច្បាប់ ក្នុងទឹកដីថៃត្រូវនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩០៥ សហការជាមួយកម្លាំងជំនាញឃាត់ខ្លួននៅត្រង់ចំណុចផ្ទះក្រហម ក្នុងភូមិសាស្ដ្រភូមិច្រោក ឃុំផ្អាវ ស្រុកត្រញំងប្រាសាទ ខេត្ដឧត្ដរមានជ័យ កាលពីវេលាម៉ោង៣ និង៣០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១។ ក្នុងពេលដែលសមត្ថកិច្ច ឃាត់ខ្លួនក៏មានសម្ភារមួយចំនួនផង ដែរសម្រាប់យកទៅកាប់ឈើគ្រញូងរួម មានពូថៅចំនួន៥ រណារយក្ស១ កង់រទេះ រុញ៤ គោយន្ដកន្ដ្រៃ១គ្រឿង ។
ប្រជាពលរដ្ឋទាំង១១ នាក់ រួមនឹង សម្ភារខាងលើត្រូវសមត្ថកិច្ចបញ្ជូន មកស្នងការដ្ឋាននគរបាលខេត្ដដើម្បី អប់រំ ណែនាំឱ្យបញ្ឈប់សកម្មភាពឆ្លង ទៅទឹកដីថៃកាប់ឈើគ្រញូងដោយខុស ច្បាប់នោះទៀត ។
លោកឧត្ដមសេនីយ៍ត្រីម៉ែន លី ស្នង ការនគរបាលខេត្ដឧត្ដរមានជ័យបានឱ្យ ដឹងថា ការដែលសមត្ថកិច្ចឃាត់ខ្លួននេះ គឺយកមកអប់រំណែនាំតែប៉ុណ្ណោះ បើ មានជាលើកទី២ទៀត សមត្ថកិច្ចនឹង អនុវត្ដទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន។
លោកស្នងការបាន ពន្យល់ទៀតថា ការ ចូលទៅក្នុងទឹកដីគេដោយខុសច្បាប់ គឺ ប្រឈមនឹងគ្រោះថ្នាក់សម្បើមណាស់ ដូចជាត្រូវគេចាប់ គេបាញ់សម្លាប់... ជាដើម ។ ដូច្នេះពីថ្ងៃនេះតទៅត្រូវ បញ្ឈប់សកម្មភាពចូលទៅក្នុងទឹកដីថៃ កាប់ឈើដោយខុសច្បាប់ទៀត យើងត្រូវ តែខិតខំបង្កបង្កើនផលជួបជុំប្រពន្ធកូន ក្រុមគ្រួសារក្នុងស្រុកភូមិកំណើតទើប ជាការប្រសើរ។
ប្រជាពលរដ្ឋខ្មែរ១១នាក់ដែលសមត្ថកិច្ច ឃាត់ខ្លួនយកមកអប់រំនោះមាន១-ឈ្មោះ សុខ អឿន ភេទប្រុស អាយុ៤០ឆ្នាំ, ២- ឈ្មោះសុយ តឹង ភេទប្រុស អាយុ១៦ឆ្នាំ, ៣-ឈ្មោះឌឹម រ៉ា ភេទប្រុស អាយុ២៩ ឆ្នាំ ។ អ្នកទាំង៣រស់នៅភូមិថ្នល់កែង ឃុំ ផ្អាវ ស្រុកត្រញំងប្រាសាទ ខេត្ដឧត្ដរមាន ជ័យ ។ ៤-ឈ្មោះ សុខ លី ភេទប្រុស អាយុ៤២ឆ្នាំ, ៥-ឈ្មោះចាយ ធូក ភេទប្រុស អាយុ៣១ឆ្នាំ, ៦-ឈ្មោះវង្ស ចាន់ អាយុ១៧ឆ្នាំ, ៧-ឈ្មោះឆប ង៉ិក ភេទប្រុស អាយុ២៧ឆ្នាំ, ៨-ឈ្មោះសឹង ភក្ដី អាយុ៣២ឆ្នាំ, ៩-ឈ្មោះសឹង ឡុង ភេទប្រុស អាយុ២០ឆ្នាំ, ១០-ឈ្មោះ ហាស នួន ភេទប្រុស អាយុ២៦ឆ្នាំនិង ១១-ឈ្មោះ ឯម វិបុល អាយុ២០ឆ្នាំ ភេទប្រុស ។ ក្រោយពីបានស្ដាប់ការ ពន្យល់ណែនាំពីលោកឧត្ដមសេនីយ៍ត្រី ម៉ែន លី រួចមក ប្រជាពលរដ្ឋទាំង១១ នាក់បានប្ដេជ្ញាថានឹងឈប់ចូលទៅកាប់ ឈើក្នុងទឹកដីថៃដោយខុសច្បាប់និង ឈប់ជឿការអូសទាញពីសំណាក់មេខ្យល់ទៀតហើយ ៕