ដកស្រង់ពីគេហទំព័រដើមអម្ពិល
Monday, 12 December 2011 01:15 ដោយៈ លឹម ជាវុត្ថា-Posted: ID-009
ឧត្ដរមានជ័យៈ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ធ្វើពីឈើលើ ក្រោមថ្ម ប្រក់សង្កសី ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ក្នុងរយៈពេលជាង២ម៉ោង កាលពីម៉ោង ៨ និង៥០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១១ នៅភូមិសំរោង សង្កាត់សំរោង ក្រុង សំរោង ខេត្តឧត្ដរមានជ័យ ព្រមទាំងលុយ និងសម្ភារៈមួយចំនួនទៀត សរុបទឹកប្រាក់អស់ប្រមាណ ៤៨.០០០ ដុល្លារ។
លោក វរសេនីយ៏ត្រី នួន អេត អធិកានគរបាលក្រុងសំរោង បានឲ្យដឹងថា អគ្គីភ័យនេះបណ្ដាលមកពីទុស្សេ ខ្សែភ្លើងនៅក្នុងផ្ទះ ដែលមានទំហំ ៨ គុណនឹង១៩ម៉ែត្រ របស់លោក ឃី ប្រសិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ជាគ្រូពេទ្យ ប្រពន្ធឈ្មោះ ឃុន ឆាន់់ដានី អាយុ៤០ឆ្នាំ ព្រមទាំងឆេះលុយខ្មែរចំនួន៨លានរៀល និងខូចខាតទ្រព្យសម្បត្តិ នៅក្នុងផ្ទះ ដែលសរុបទាំងអស់មានតម្លៃ ប្រមាណជា៣ម៉ឺនដុលា្លរអាមេរិក។ បន្ទាប់មកបានឆេះរាលដាលទៅផ្ទះក្បែគ្នាមួយខ្នងទៀត របស់លោក ព្រំ ប្រម ភេទប្រុស អាយុ៧៥ឆ្នាំ ប្រពន្ធឈ្មោះ សួន សួរ អាយុ៥១ ឆ្នាំ ព្រមទាំងឆេះអស់លុយ៥០០ដុល្លារ មាសចំនួន២តម្លឹង និងទ្រព្យសម្បត្តិនៅក្នុងផ្ទះសរុប ជាទឹកប្រាក់់ប្រមាណ១ ៨.០០០ដុល្លារអាមេរិក ដោយមិនអាជួយសង្រ្គោះទាន់ពេលវេលាឡើយ។
លោក នួន អេត បន្តថា ខណៈដែលកំពុងកើតហេតុនោះ កម្លាំងនគរបាលពន្លត់អគ្គិភ័យ សហការជាមួយ មន្ទីធនធានទឹក ប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២ គ្រឿង តែគួរឲ្យសោកស្តាយ ដែលមិនអាចជួយបាញ់ពន្លត់ឲ្យ បានទាន់ពេលវេលា ដោយសារតែរដូវនេះ ជារដូវខ្យល់ ដូច្នេះអំណាចភ្លើង ដែលឆាប់ឆេះនោះគឺខ្លាំងក្លាណាស់៕