ដោយ ៖ ព្រាប.ស
ថ្ងៃទី 10-09-2011 ម៉ោង 08:09:02
ដកស្រង់ពីគេហទំព័រនគរវត្ត
ខេត្ដឧត្ដរ មានជ័យៈ ស្ដ្រីមេម៉ាយមាន កូនតូចៗ៦នាក់រស់នៅក្នុងខ្ទមរខេក រខាករកព្រឹកខ្វះល្ងាចបានទទួលអំណោយ ជាសម្ភារៈប្រើប្រាស់ ព្រមទាំងគ្រឿងឧប ភោគបរិភោគពីនាយឧត្ដមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងនិងជានាយសេ នាធិការចម្រុះនៃកងយោធពលខេមរ ភូមិន្ទ បន្ទាប់ពីក្រុមគ្រួសារស្ដ្រីមេម៉ាយ រូបនេះត្រូវគេដឹងថាកូនតូចៗនិងរូប គាត់ សូម្បីតែសម្លៀកបំពាក់ផ្លាស់ប្ដូរ ស្ទើរតែគ្មានផង ។
អំណោយ របស់នាយឧត្ដមសេនីយ៍ គន់ គីមក្នុងនាមប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខេត្ដ ឧត្ដរមានជ័យនិងលោកជំទាវគឹង ចាន់ឌី គន់ គីមយកទៅផ្ដល់ដល់គ្រួសារស្ដ្រី មេម៉ាយនិងពលរដ្ឋក្នុងភូមិមួយចំនួន ទៀតនេះបានធ្វើឡើងតាមរយៈក្រុមការ ងារគណបក្សប្រជាជនកម្ពុជាចុះជួយ ខេត្ដមួយនេះ ។
នៅព្រឹកថ្ងៃ ទី៩ កញ្ញា ២០១១ លោក ង៉ាង សេងឡុង តំណាងឱ្យលោកនាយ ឧត្ដមសេនីយ៍សេរី កុសលបាននាំយក អំណោយសង្គ្រោះបន្ទាន់ទៅជូនដល់ គ្រួសារក្រីក្រមួយនេះដែលមានទីលំនៅ នៅភូមិអូរក្រវាន់បន្ទាយបាក់ ឃុំបន្សាយ រាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ។ ចំពោះអំណោយដែលបានចែកនិងប្រគល់ ជូនស្ដ្រីមេម៉ាយកូន៦នាក់ដែលក្រីក្រ បំផុត រហូតអ្នកស្រុកហៅគ្រួសារនេះថា ជាគ្រួសារសត្វស្វានោះ រួមមានអង្ករ ចំនួន៥០គីឡូក្រាម កន្ទេលមួយ មុង មួយ ភួយមួយ តង់កៅស៊ូ ត្រីខកំប៉ុង ទឹក ដោះគោ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ប៊ីចេង ស្ករ អំបិល នំប៉័ង នំធុង កង់១ គ្រឿង ព្រមទាំងថវិកាចំនួន២០ម៉ឺន រៀល ។ ជាមួយគ្នានោះ ក៏បានចែកជូន ប្រជាពលរដ្ឋដែលបានចូលរួមនាឱកាស នោះក្នុងម្នាក់ៗ៥ពាន់រៀលផងដែរ ។
សម្ភារៈនិងថវិកាខាងលើនេះក៏បាន មកពីសប្បុរសជនផងដែរ ក្នុងនោះមាន នាយឧត្ដមសេនីយ៍សេរី កុសលនិងលោក ជំទាវដែលមានអង្ករចំនួន៥០គីឡូក្រាម ថវិកា២០ដុល្លារ, លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដឧត្ដរ មានជ័យនិងភរិយាថវិកាចំនួន៣០ម៉ឺន រៀល, លោកវរសេនីយ៍ទោ ឯក សាបាន អនុប្រធានការិយាល័យទី២យោធភូមិ ភាគ៤និងភរិយាថវិកា២០ម៉ឺនរៀល, ម្ចាស់សណ្ឋាគារឈើន ប្រាក់៥ម៉ឺនរៀល, លោកគឹម សំបូរ នាយស្នាក់ការអង្គការ បរិស្ថានសិទ្ធិប្រជាពលរដ្ឋ៨ម៉ឺនរៀល, លោកវុធ ប៊ុនធឿន នាយសង្កាត់ ព្រៃ ឈើសំរោងចុងកាល់៤ម៉ឺនរៀល, លោក នួន អេត អធិការក្រុងសំរោង២ម៉ឺន រៀល និងសប្បុរសជនមួយចំនួនទៀត ។
អ្នកស្រីច្រឹប អាយុ២៨ឆ្នាំ ជាស្ដ្រី មេម៉ាយកូន៦នាក់បានសម្ដែងនូវការ អរគុណយ៉ាងក្រៃលែងចំពោះនាយឧត្ដម សេនីយ៍គន់ គីម និងលោកជំទាវ ព្រម ទាំងសប្បុរសជនខាងលើដែលបានផ្ដល់ អំណោយគ្រាដែលគាត់កំពុងស្ថិតក្នុង ជីវភាពក្រីក្រស្ទើរគ្មានអ្វីឱ្យកូនហូប។ ក្នុងទឹកមុខនិងទឹកភ្នែករលីងរលោង អ្នក ស្រីច្រឹបបាននិយាយថា សព្វថ្ងៃនេះ គ្រួសារគាត់ពិបាកខ្លាំងណាស់ ព្រោះគាត់ ពុំមានមុខរបរអ្វីពិតប្រាកដនិងធំដុំ រីឯ ដំបូលផ្ទះក៏លិចពេលភ្លៀងម្ដងៗ ហើយ ជញ្ជាំងផ្ទះពេលខ្លះធ្លាក់មកដីដោយសារ កម្លាំងខ្យល់ ហើយពេលខ្លះកូនរបស់គាត់ ដាច់បាយ៤-៥ថ្ងៃក៏មាន ។ អ្នកស្រីបាន បញ្ជាក់ថា ពេលកូនៗគាត់ឃ្លានខ្លាំង គឺ គាត់បាននាំកូនតូចៗទៅជីកកាយសត្វ កណ្ដៀរនិងសត្វក្នុងដីធ្វើជាអាហារ។ ក្នុង សម្ដីអួលៗនិងទឹកភ្នែកហូរកាត់ថ្ពាល់ ដោយពុំដឹងខ្លួន។ ស្ដ្រីមេម៉ាយកូន៦បាន បន្ដថា ការប្រកបរបរចិញ្ចឹមជីវិតគឺដើរ ស្ទូចត្រីនិងចាប់កង្កែប ព្រមទាំងគីង្គក់ និងជីកដំឡូងយកមកដូរអង្ករអ្នកភូមិ ដើម្បីដាំឱ្យកូនៗហូប ។
ក្រោយពីការលើកឡើងរបស់ស្ដ្រី មេម៉ាយនេះ គណៈប្រតិភូបានសម្ដែង នូវក្ដីអាណិតអាសូរ ហើយមានអ្នកខ្លះ បានបន្ទោសអាជ្ញាធរថ្នាក់ក្រោមផងដែរ ថាមិនគួរឱ្យស្ដ្រីរូបនេះវេទនាបែបនេះទេ ក្នុងសម័យសម្ដេចតេជោដឹកនាំប្រទេស នោះ ។ ព្រោះថាប្រមុខរាជរដ្ឋាភិបាល កម្ពុជា ពិសេសសម្ដេចអគ្គមហាសេនា បតីតេជោហ៊ុន សែននិងលោកជំទាវ កិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាគឺមិន បណ្ដែតបណ្ដោយឱ្យប្រជាពលរដ្ឋណា ម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ៕