Friday, August 19, 2011

ប្រជាពលរដ្ឋ​១៥​នាក់​កំពុង​ធ្វើ​ដំណើរ​រុករក​ឈើ​គ្រញូង

ដកស្រង់ពី​គេហទំព័​រ​ កម្ពុជាថ្មី

ឧត្ដរមានជ័យ ៖ ​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​នា​ថ្ងៃ​ទី ​១៨​ ខែ​ សីហា ​ឆ្នាំ ​២០១១​ ប្រជាពលរដ្ឋ​មួយ​ក្រុម​ ដែល​មាន​គ្នា​ចំនួន ​១៥​នាក់​បាន​ធ្វើ​ដំណើរ​តាម​គោយន្ត​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​យុទ្ធសាស្ត្រ​ នៅ​ត្រង់​ចំណុច​ភូមិ​មួយ​រយ​ប្រាំ​(១០៥) ​ឃុំ ​ផ្នាវ​ ស្រុក ​ត្រពាំងប្រាសាទ ​ខេត្ត​ ឧត្ដរមានជ័យ។
ប្រជាពលរដ្ឋ​១៥​នាក់​នោះ​ធ្វើដំណើតឡើងទៅលើភ្នំ​ ដងរែក​ មានគោលបំណង​ដើម្បី​រុករក​ឈើ​គ្រញូង ​ក៏ប៉ុន្តែ​ ត្រូវ ​ទាហាន​មួយ​ក្រុម​មាន​គ្នា​ចំនួន​៣​នាក់​ ធ្វើ​ដំណើរ​តាម​ម៉ូតូ​ដោយ​ឃាត់​គោយន្តដឹក​មនុស្សឲ្យវិលត្រឡប់មកភូមិវិញ។​ ទាហាន​ម្នាក់បានសូមមិន​បញ្ចេញឈ្មោះ​ និង ​សូមមិនឲ្យគេបញ្ចេញអង្គភាព​ បានរៀបរាប់​ប្រាប់​កម្ពុជាថ្មីឲ្យដឹងថាកាល​ពីថ្ងៃទី ​១៧ ខែ សីហា ​ឆ្នាំ ២០១១នេះ​ មាន​ប្រជាពលរដ្ឋ​មួយក្រុម​ដែលរស់​នៅក្នុងភូមិ១០៥​ ដែលឡើង​ទៅលើភ្នំនោះ​កាលពីលើកមុនបាន​​បាត់ខ្លួនអស់​ចំនួន៤នាក់​ ហើយ​ទទួឡដំណឹងថា២នាក់បានវិល​ត្រឡប់មកផ្ទះវិញហើយៗ​ ពីរនាក់ទៀត​មិនទាន់ដឹងថាស្លាប់​ឬរស់នៅឡើយទេ​ ទើបពួក​គាត់ធ្វើការហាមឃាត់​ដម្បីការពារ​សន្តិសុខ​ដល់ប្រជាពលរដ្ឋ​ទៅផ្សង​ នឹងគ្រោះថ្នាក់ ​ដោយយកជីវិត​ដ៏មានតម្លៃទៅប្ដូរ​នឹងឈើគ្រញូងទាំងនោះ។
ក្រោយពីទាហាន​មួយក្រុមបានហាមឃាត់​រួចរាល់ហើយ​បានរៀបរាប់ពី​ រឿងបាត់ខ្លួនកម្មករ​ អស់ចំនួន៤នាក់ ​កាលពីលេកមុន​ ទើបប្រជាពលរដ្ឋ​ទាំងនោះមានការ​ភិតភ័យវិលត្រឡប់មកផ្ទះវិញ​ ដោយមានការ​អរគុណ​ដោយទឹកមុខរីករាយចំពោះទាហាន​ទាំងបីនាក់ដែលបានផ្ដល់ដំណឹង​ដល់ ​ពួកគាត់​ទាំងអស់គ្នា៕​ ប៉ែននួន