ឧត្ដរមានជ័យ ៖ ជនពិការជើងជាងស្ដាំម្នាក់ដែលកំពុងអង្គុយឃ្វាលគោស្រុកបន្ទាយ អំពិលខេត្តឧត្ដរមានជ័យបានអំពាវនាវរកប្រាក់បៀវត្សរ៍ដែលធ្លាក់ ខ្លួនពិការជាច្រើនឆ្នាំមកហើយ។
ជនពិការរូបនោះឈ្មោះ ឈឿន យឿត អាយុ៤៧ឆ្នាំប្រពន្ធឈ្មោះ នី ណូ អាយុ៣២ឆ្នាំព្រមទាំងកូន៣នាក់ដែលរស់នៅក្នុងជីវភាពលំបាកខ្លាំង ដែលនៅផ្ទះស្បូវតូចចង្អៀតស្មើរ៣ម៉ែត្រគុណ៤ម៉ែត្រ។
លោក ឈឿន យឿត បានប្រាប់អោយដឹងថាលោកធ្លាក់ខ្លួនពិកាតាំងពីឆ្នាំ២០០០រហូតមក ដល់ឆ្នាំ២០១១ ទើបលោកបានទទួលប្រាក់យុវជនពិការហើយលោកទើបទទួលប្រាក់យុវជនពិការនេះ បានប្រាំខែតែប៉ុណ្ណោះដោយក្នុងមួយខែទទួលបាន២៥ម៉ឺនរៀល។
កាលពីថ្ងៃទី១ខែសីហាឆ្នាំ២០១១សហការីកម្ពុជាថ្មី បានដើរធ្វើការតាមខ្សែរក្រវ៉ាត់ព្រំដែនពីច្រកអូរស្មាចក៏ប្រទះ ឃើញយុទ្ធជនពិការរូបនោះលោកបានចំណាយថវិកាដើម្បីទិញសំលៀកបំពាក់ដាក់តាម រថយន្តទុកចែកជូនដល់គ្រួសារកងទ័ពនិងប្រជាពលរដ្ឋក្រីក្រ៕
ប៉ែន នួន
កែចុងក្រោយនៅ ថ្ងៃអង្គារ ទី02 សីហា ឆ្នាំ2011 ម៉ោង17:38
ដកស្រង់ពីគេហទំព័រកម្ពុជាថ្មី