Thursday, July 28, 2011

ពលរដ្ឋខ្មែរ២នាក់ របួសដោយសារជាន់មីននៅក្នុងព្រៃ


ដកស្រង់ពី​គេហទំព័រ កម្ពុជាថ្មី

ឧត្ដរមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​​២​នាក់ បាន​រង​របួសធ្ងន់​ដោយ​សារ​ជាន់​មីន នៅ​ក្នុង​ព្រៃ ខណៈ​ពេល​ពួក​គេ​បាន​នាំ​គ្នា​ទៅ​រក​របរ​ចិញ្ចឹម​ជីវិត​នៅ​តំបន់​ភ្នំ​ ជប់រុន។
ការ​គ្រោះ​ថ្នាក់​នេះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៦​និង​​២០​នាទី ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០១១ នៅ​ចំណុច VA42-85 តំបន់​ភ្នំ​ជប់រុន ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ។

បុរស​២​នាក់​ដែល​រង​របួស​មាន​ឈ្មោះ​ហាក់ សារ៉ាត់ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​៤ ភូមិ ជ័យ​និវត្ត ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ បាន​រង​របួស​ដាច់​ក​ជើង និង​ម្នាក់​ទៀត​ឈ្មោះ​អ៊ឹម អេង អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​ជន​រង​គ្រោះ​ខាង​លើ​ដែរ។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​បាន​នាំ​គ្នា​ចូល​តំបន់​នោះ​ដើម្បី​រក​របរ​ចិញ្ចឹម ជីវិត ក៏​បាន​ជាន់​មីន​ដែល​សល់​ពី​សម័យ​សង្រ្គាម​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ តែម្ដង។
ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​អន្លង់វែង​ដើម្បី​ជួយ​សង្រ្គោះ៕ ជា រ៉ានី