Friday, April 22, 2011

ប្រជា​ជន​ចំនួន​៣ឃុំ​ក្នុង​ស្រុក​បន្ទាយ​អំ​ពិ​ល​ត្រូវ​ជម្លៀស​

ដោយ​ ៖ ភិរុណ គេហទំព័រ​នគរវត្ត
ថ្ងៃទី 22-04-2011 ម៉ោង 15:01:07
 
ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​៖ ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​រវាង​កង​ទ័ព​កម្ពុ​ជា​ ​និង​ថៃ​ ​ដែល​បាន​អូស​បន្លាយ​ ​តាំង​ពី​ព្រឹក​ព្រលឹម​ ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២២ ខែ​មេ​សា​ ​នេះ​ ​នៅ​មិន​ទាន់​ស្រាក​ស្រាន្ត​នៅ​ឡើយ​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ ​នៅ​ជិត​តំបន់​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ ​ត្រូវ​បាន​អាជ្ញា​ធ​រ​ជម្លៀស​ចេ​ញ​។
ប្រជា​ពលរដ្ឋ​ចំនួន​៣ឃុំ​ ​ដែល​បាន​និង​កំពុង​ជម្លៀស​ចេញ​ ​រួម​មាន​៖ ឃុំ​គោក​ខ្ពស់, ឃុំ ​គោក​មន​ ​និង​ឃុំ​គូ​ ​គឺ​ឋិត​ក្នុង​ស្រុក​បន្ទាយ​អំពិល​ ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ​ឲ្យ​ទៅ​ស្នា​ក់​នៅ​បណ្ដោះអាសន្ន​ក្រោម​ការ​គ្រប់គ្រង​សុវត្ថិ​ភាព​ពី​ អាជ្ញា​ធ​រ​នៅ​ស្រុក​ចុងកាល់​ ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ​ព្រំ​ប្រទល់​ខេត្ត​សៀមរាប​ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជិត​១០០គីឡូម៉ែត្រ​ ​ពី​តំបន់​ប្រយុទ្ធ​គ្នា​៕