អត្ថបទដោយ សូដា
វិទ្យាល័យបន្ទាយអំពិល ស្ថិតនៅទីរួមស្រុកបន្ទាយអំពិលដែលមានចម្ងាយប្រហែល ១ គីឡូម៉ែត្រពីតំបន់រដ្ឋបាលស្រុក។ ក្នុងវិទ្យាល័យបន្ទាយអំពិលមានសាស្ត្រាចារ្យបរិញ្ញាបត្រចំនួន៥ នាក់ ហើយដឹកនាំដោយលោកសាស្ត្រាចារ្យ ផូ អ៊ុក ដែលជាអ្នកដើមកំណើត លោកនាយកជាអតីតសាស្ត្រាចារ្យនៅអនុវិទ្យាល័យបន្ទាយអំពិល។ នៅពេញមួយពេល ឈប់សម្រាកពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ លោកបានលៈបង់ពេល របស់លោកមករៀបចំសាលាឲ្យបានល្អប្រសើរពេលដែលចូលសិក្សាវិញបន្ទាប់ពីពេលឈប់សម្រាករយៈពេលកន្លះខែក្នុងខែមេសានេះ។
ចំណែកឯសាស្ត្រាចារ្យបរិញ្ញាបត្រមានមួយអ្នកដើមកំណើតជាអ្នកបន្ទាយអំពិល។
ក្នុងឆ្នាំសិក្សា ២០១០ – ២០១១ នេះ វិទ្យាល័យបន្ទាយអំពិលមាន ថ្នាក់ និងចំនួនសិស្សដូចខាងក្រោម៖
· ថ្នាក់ទី ១០ មានចំនួន ៣ថា្នក់ សិស្ស ១៦៤នាក់
· ថ្នាក់ទី ១១ មានចំនួន ២ថា្នក់ សិស្ស ១០៤នាក់
· ថ្នាក់ទី ១២ មានចំនួន ៣ថា្នក់ សិស្ស ១៥៣នាក់
ចំនួនសិស្សក្នុងថ្នាក់ទី១២ បែងចែកជាពីរផ្នែកសម្រាប់ប្រលងក្នុងឆ្នាំ២០១១
· មុខវិជ្ជា វិទ្យាសាស្ត្រសង្គម មានចំនួន៩៦នាក់
· មុខវិជ្ជាវិទ្យាសាស្ត្រពិត មានចំនួន៤៥នាក់
សម្រាប់ថ្នាក់ទី១២ សិស្សបានបោះបង់ការសិក្សាក្នុងឆមាសទីមួយ មាន១២នាក់ ដោយសារតែកត្តាជីវភាព ហើយនិងមិនយល់ពីតម្លៃការសិក្សាអប់រំពីខ្លួនសិស្សផ្ទាល់ និងឪពុកម្ដាយរបស់ពួកគេ។
ទន្ទឹមនឹងនោះដែរ លោកសាស្ត្រាចារ្យដឹកនាំមានផែនការអភិវឌ្ឍន៍សាលារយៈពេលប្រាំឆ្នាំ ទាំងការអប់រំនិង បរិស្ថានស្អាតហើយនិងមានសួនបន្លែខាងក្នុងសាលាទៅតាមថ្នាក់នីមួយៗ។ វិទ្យាល័យបន្ទាយអំពិលមានទាំងថ្នាក់អនុវិទ្យាល័យផងដែរ ហើយមានអាគារសិក្សាចំនួន៥ និង១៥បន្ទប់រាប់បញ្ចូលទាំងបន្ទប់បណ្ណាល័យ ទីចាត់ការ បន្ទប់សាស្ត្រាចារ្យ នាំឲ្យអាគារសិក្សាមានការខ្វះខាត។ វិទ្យាល័យនូវខ្វះខាតអាគារសិក្សា បណ្ណាល័យ សាលប្រជុំ ទីចាត់ការ ….។
ក្នុងនាមលោកជានាយកសាលា សូមអំពាវនាវលោក លោកស្រី បងប្អូនខ្មែរនៅឯក្រៅប្រទេស ជួយអាគារសិក្សា និងបណ្ណាល័យសម្រាប់ជួយសិស្សក្នុងតំបន់ដាច់ស្រយាលមួយនេះ មានឱកាសបានទទួលការអប់រំដូចបណ្ដាខេត្តផ្សេងៗ ការជួយមនុស្សឲ្យមានការអប់រំគឺជាការសាងប្រទេសមួយយ៉ាងធំធេង៕