Friday, April 1, 2011

ការ​កាប់​អារ​ឈើ​ធ្វើ​អាជីវកម្ម​អះអាង​ថា​អភិបាល​រង​ស្រុក​បន្ទាយ​អំពិល​ជា​អ្នក​ចេញ​លិខិត​អោយ​អារ


សុក្រ, 01 មេសា 2011 15:48
ដកស្រង់ពីគេហទំព័រ កម្ពុជាថ្មី 

ឧត្ដរមានជ័យ មាន​រណា​អារ​ឈើ​តាម​វាល​ស្រែ​ធ្វើ​ជា​គ្រឿង​សំណង់​ស្ថិត​នៅ​ក្នុង​តំបន់​ ភូមិ​សាស្រ្ត​ ភូមិ​ទន្លេ​ស ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ បាន​ធ្វើ​សកម្មភាព​កាត់​អារ​យ៉ាង​អានាធិបតេយ្យ​ទៀ​ត​ផង​។
ប្រភព​បាន​ឃើញ​សកម្មភាព​អារ​ឈើ​ខាង​លើ​អះ​ អាង​ប្រាប់​កម្ពុជា​ថ្មី​អោយ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី​២០​ដល់​២៧​ខែ​មិនា​ ឆ្នាំ​២០១១​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់​បាន​នាំ​គ្នា​អារ​ឈើ ​តាម​វាល​ស្រែ​អារ​កាត់​ផ្ដួល​ដើម​ឈើ​តូច​ធំ​ដែល​អាច​ច្រៀក​ជា​ជំរៀក​ទៅ​ជា​ ប​ន្ទះ​ក្ដារ​។

ប្រភព​បន្ត​ទៀត​ថា​ការ​កាប់​ឈើ​មាន​ការ​ អនុញ្ញាត​ច្បាប់​ចេញ​លិខិត​ដោយ​អភិបាល​រង​ស្រុក​បន្ទាយ​អំពិល​ឈ្មោះ ​ហិញ ហឿន ផង​ដែរ​ហើយ​ការ​អារ​ឈើ​ទាំង​នោះ​ពួក​គាត់​អះ​អាង​ថា​យក​ទៅ​កសាង​លំ​នៅ​ដ្ឋាន ​ផ​ង​ដែរ​។ តាម​ការ​ទំនក់​ទំនង​តាម​ទូរស័ព្ទ​រវាង​ភ្នាក់​ងារ​កម្ពុជា​ថ្មីជា​មួយលោក​ ហិញ ហឿន អភិបាល​រង​ស្រុក​នោះ​បាន​ប្រាប់​កម្ពុជា​ថ្មី​អោយ​ដឹង​ថា​ការ​កាត់​ដើម​ឈើ​ តាម​វាល​ស្រែ​កា​រ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​សុំ​យក​ទៅ​ធ្វើ​ផ្ទះ​វា​មិន​ ខុស​ឆ្គង​អ្វី​នោះ​ទេ​៕