ខ្យល់អើយ............!
ដោយ ហោន ចន្រ្ទា
ខ្យល់បក់ល្ហៀកៗ កាយារសៀក រសើបសព្វប្រាណ
ផុតទុក្ខកង្វល់។
ខ្យល់បក់ត្រជាក់ ផាយផាត់វរលក្ខណ៍ ឲ្យស្បើយអំពល់
លោងលោមរូបស្រី ផុតក្ដីកង្វល់ ទាំងឡាយដែលសល់
លាក់ទុក្ខក្នុងចិត្ត។
ខ្យល់បក់ល្អណាស់ បានបក់មកប៉ះ រូបកាយវរមិត្រ
ប្រលែងនឹងសក់ ឲ្យបក់គ្មានគិត ផាយផាត់ផ្តេកផ្ដិត
ផ្ទៃមុខកល្យាណ។
ដើមឈើឥតខ្វល់ ប្រលែងនឹងខ្យល់ បក់បោកឥតស្រាន្ដ
ឯស្លឹករេរាំ ដើមខំប្រឹងប្រាណ ទប់ខ្លួនឲ្យបាន
ប្រជែងនឹងខ្យល់៕