Friday, September 2, 2016

ប៊ិច



ប៊ិចនៅដៃខ្ញុំ                   ធ្វើការវិលជុំ
វង្វេងភ្លេចខ្លួន                 សរសេរប្រើប្រាស់
មិនឲ្យខុសក្បួន               ប្រើការឲ្យសួន
សមនឹងតម្លៃ។
ប៊ិចសរសេរច្រើន             យូររិតឲ្យកើន
ចម្រើនពេកក្រៃ               តែងមានប្រយោជន៍
មិនអស់តម្លៃ                  ជាមួយវិស័យ
អប់រំសិក្សា។
ប៊ិចតូចនៅដៃ                  ប្រើជាប់មិនក្ស័យ
ប្រសើរអស្ចារ្យ                 អ្នកតូចអ្នកធំ
ប្រជុំត្រូវការ                    ប៊ិចតូចសង្ហា
ប្រើការសព្វគ្រប់៕

ភួន សោភា( English language)
Email: Souphea.sn@gmail.com