Thursday, September 1, 2016

ញញឹម



តើការញញឹម                  និងក្ដីសង្ឃឹម
នោះគឺជាអ្វី                     ដែលយើងចាំបាច់
ត្រូវការរាល់ថ្ងៃ                ញញឹមប្រិមប្រិយ
គ្រប់ពេលវេលា។
ញញឹមញញ៉ែម               ទឹកមុខផ្អែមល្ហែម
គ្មានពុតមាយា                 គ្មានទុក្ខកង្វល់
ហើយជួយគាំពារ             ឲ្យអ្នកគ្រប់គ្នា
ជួបជុំសប្បាយ។
ទោះនៅទីណា                ក៏ឃើញតែការ
ញញឹមមិនណាយ            ញញឹមរាក់ទាក់
ញាតិមិត្ដជិតឆ្ងាយ            ទឹកមុខស្រស់ស្រាយ
ជាទីរាប់អាន៕
ភួន សោភា( English language)
Email: Souphea.sn@gmail.com