Friday, July 22, 2016

បញ្ហា



រស់ក្នុងគ្រួសារ                         ជាមួយបញ្ហា
មានទុក្ខសែនធ្ងន់                     ធ្វើឲ្យពុកម៉ែ
ពិបាកពេកពន់                        រងទុក្ខទារុណ
ព្រោះតែបញ្ហា។
បងប្អូនប្រុសស្រី                      នៅលើដែនដី
គ្រប់ៗអាត្មា                            ទាំងខ្ញុំទាំងគេ
មានក្ដីប្រាថ្នា                           រស់បានសុខា
គ្មានឡើយក្ដីទុក្ខ។
បញ្ហាច្រើនពេក                       ខ្ញុំចង់តែស្រែក
ព្រោះគ្មានក្ដីសុខ                       ចង់រត់ឲ្យឆ្ងាយ
លែងឲ្យជួបទុក្ខ                       ចាកចេញឲ្យផុត
ពីគ្រប់បញ្ហា។
គ្រប់ពេលវេលា                       រស់សែនវេទនា
ជួបតែទុក្ខា                             មិនបានសប្បាយ
ខ្លួនគ្មានវាសនា                       មកពីគ្រួសារ
លំបាកក្រក្រី។
បើគ្មានលំនឹង                         បញ្ហាច្រើនម្លឹង
តើរស់ធ្វើអ្វី                             ស្ទើរដាច់ដង្ហើម
មិនអាចហារស្ដី                       រស់បានន័យអី
ទ្រូងសែនខ្លោចផ្សា។
បើសិនទ្រាំរស់                        ទ្រាំគ្រប់ទាំងអស់
ទ្រាំបានប៉ុណ្ណា                         ទ្រាំអត់ទ្រាំឃ្លាន
ទ្រាំទាំងអួលផ្សា                      ទ្រាំយូយ៉ាងណា
នោះគង់តែក្ស័យ។
ភួន សោភា( English language) Email: Souphea.sn@gmail.com