Friday, July 22, 2016

ខ្មែរអើយ! ក្រោកឡើង



!​ អស់កូនខ្មែរថែតម្កើង
សម្បត្តិខ្មែរយើងវប្បធម៌ជាតិ
លើកស្ទួយខ្ពង់ខ្ពស់ឲ្យហើយទៀត
ពូជខ្មែររាប់ញាតិសន្ដានល្អ។
រក្សាការពារកេរ្តិ៍បុព្វេ
បរទេសស្រុកគេល្អក់កក
វប្បធម៌ចង្រៃអាស្រូវស
ប្អូនយើងកុំអរទទួលយក។
បុរាណខ្មែរកល្អត្រចង់
រះខ្ពស់កំប្លង់ឥតជ្រោមជ្រក
អំណាចបារមីណាស្មោគគ្រោក
លះបង់គគោកសាងផ្លូវត្រូវ។
កុំហឹកហាប់ចាប់ភ្លឹកភ្លើតភ្លើន
បរទេសរន្ថើនកើនចិត្តទៅ
ស្ទួយលើកស្រុកគេនាំអាស្រូវ
ខ្មែរឯងសត្រូវស្រុកជាតិខ្លួន។
ជួបគេម្ដងម្កាល់អួតសរសើរ
ល្អគាប់ប្រសើរជួសនឹមនួន
តាមពិតមានភ្នែកឥតមានក្បួន
គេយកជាតិខ្លួនលេបត្របាក់។
គេបំផ្លាញអស់ហើយទម្លាប់
ដែលរក្សាជាប់យ៉ាងសស្រាក់
យុវជនភ្លើតភ្លើនស្រុកក្រៅបក្ស
ជាខែលសំណាក់ស្នាក់អាស្រ័យ។
មើលងាយជាតិខ្មែរពូជខេមរា
ជាតិក្នុងហត្ថាថាចង្រៃ
មិនផ្ដល់កំណើតគ្មានតម្លៃ
ជាងជាតិដទៃអ្នកស្រុកក្រៅ។
នេះឬគំនិតខ្មែរប្រុសស្រី
លើកមកនិយាយតកូនចៅ
បើពិតដូច្នោះជាតិយើងក្ដៅ
ដីខ្មែរឆ្អិនឆ្អៅដោយអវចី។
សូមភ្ញាក់រលឹកភ្លឹកវិញផង
ខ្មែរជាតិត្រកងព្រោះប្រុសស្រី
បើមិនតម្កើងកុំអប្រិយ
ជេរតិះដៀលស្ដីដីកំណើត។
ប្រពៃវប្បល្អព្រោងព្រៀត
សង្គមធម្មជាតិដ៏ល្អឆើត
ប្រុសស្រីគ្រប់រូបមានកំណើត
ទើបខេមរាកើតបវរទៅ៕
ណិម សាលី(Managemeant)
E-mail:nemsaly1095@gmail.com