Friday, March 23, 2012

វល្លិ​រំទុង


នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​មាន​ប្រភេទ​វល្លិ​ខុស​ៗ​គ្នា​ជា​ ច្រើន​ដែល​មាន​ប្រយោជន៍​។ តែ​វា​មាន​ភាព​ខុស​ប្លែក​ពី​គ្នា វល្លិ៍​ខ្លះ​អ្នក​ភូមិ យក​មក​ធ្វើ​ជា​ឱសថ​ជា​ ឬ(ថ្នាំ)​ ព្យាបាល​ជំងឺ ផ្សេងៗ​ សម្រាប់​ប្រជាជន​ដែល​ រស់​នៅ​តាម​តំបន់​ដែល​ឆ្ងាយ ពី ទី​ប្រជុំ​ជន​។​ ការ​ព្យាបាល ជម្ងឺ​ដោយ វិធី​នេះ​វា អាច​ជួយ​សម្រួល​ដល់​ ប្រជាជន​បាន​មួយ​ចំនួន​តូច​ដែល​មិន​មាន​ថវិកា ​គ្រប់​គ្រាន់​សម្រាប់​ទៅ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុនែ្ត បើ​យើង​ប្រៀបធៀប​ ទៅ​និង​សម័យ​ដើម​វិញ​នោះ​​ វា​មាន​ប្រយោជន៍​ ណាស់​សម្រាប់ ​ប្រជាពលរដ្ឋ​ខ្មែរយើង ព្រោះ​នៅ​សម័យ​នោះ ដោយសារ​តែ​នៅ​ក្នុង​ប្រទេស​យើង​នា​ពេល  នោះ​ខ្វះ មន្ទីរពេទ្យ​ មណ្ឌល​សុខភាព​ សម្រាប់​ព្យាបាល​ជម្ងឺ​ ណា​មួយ​ស្រុក​ខ្មែរ យើង​មាន​ភាព​វក់វី ដោយ​សារ​មាន​ការ​ដណ្ដើម​អំណាច​គ្នា ធ្វើ​អោយ​ស្រុក​ទេស មាន​សង្គ្រាម​ស៊ីវិល​ក្នុង​ស្រុក​កើត ឡើង។ ហេតុ​ដូចនេះ​ហើយ​ធ្វើ​អោយ ប្រជាពលរដ្ឋ​ខ្មែរ យើង​ចេះ​តែ​រក មធ្យោបាយ​ដោយ​ខ្លួនឯង​ដើម្បី​ព្យាបាល​រោគា​ដែល ​កើត​មាន​​។ មាន​ វិធី​ព្យាបាល​ខ្លះ​បាន​​បន្សល់​ទុក​ពី​មួយ​ដំណ​ ទៅ​មួយ​ដំណ​រហូត​ដល់​បច្ចុប្បន្ន​។ តែ​មាន​វល្លិ​ខ្លះ​ត្រូវ​ ប្រយោជន៍​ ផ្សេងៗ​ទៀត​ ដូចជា​វល្លិ​រំទុង​ វល្លិ​នេះ​វា​មាន​​លក្ខណៈ​ខុស​គ្នា​ពី​ វល្លិ​ដទៃ​ទៀត ប៉ុន្តែ​វា​មាន​ភាព​ស្រដៀង​គ្នា​ទៅ​និង​ វល្លិ​ទន្លីង​។​ ហើយ​វល្លិ​រំទុង​នេះ​ អ្នក​ភូមិ​ខ្លះ​បោច​ យក​មក​ចង​របង​ ក្រង​ទ្រូ​(រែង​ទ្រូ)​ ច្រៀម​រទេះ​ វេញ​ធ្វើ​ជា​ខ្សែ​ពួរ​សម្រាប់​ចង​គោ​ ក្របី ហើយ​ និង​យក​ទៅ​ប្រើប្រាស់​ដោយ​វិធី​ផ្សេងៗ​ទៀត​។
សូម​បញ្ជាក់​ថា​វល្លិ​នេះ​វា​មាន​ដុះ នៅ​តាម​តំបន់​មួយ​ចំនួន​ តែ​តំបន់​មួយ​ចំ​នួន​ ខ្លះ​ទៀ​ត​វា​គ្មា​ន​ដុះ​ទេ​។​ កន្លែង​ដែល​មាន​ដុះ​នោះ​គឺ នៅ​តាម​តំបន​ព្រៃ​ភ្នំ​ ព្រៃ​ស្រោង​ឬ​ព្រៃ​ដុង ដូច​ជា​ក្នុង​ស្រុក​បន្ទាយ​អំ​ពិល​ ខេត្ត​ឧ​ត្តរ​មាន​ជ័យ​ តាម​បណ្ដោយ​ជួរ​ភ្នំ​ដងរែក​ព្រំ​ដែន​កម្ពុជា​ ថៃ​ នៅ​តំបន់​ព្រៃ​ជប់​គគីរ​ បើ​តាម​ការ​សង្កេត​របស់​អ្នក​ភូមិ​ក្បែរ​ៗ​នោះ​បាន​អោយ​ដឹង។ អ្នក​ភូមិ​គូរ​កាល​ពីឆ្នាំ​២០០៥ ទៅ​ឆ្នាំ​២០០៦​ វល្លិ​នេះ​ត្រូវ​បាន​អ្នក​នៅ​តាម​ទន្លេ​ ស្ទឹង​ទៅ ទិញ​ដោយសារ​តែ នៅ​តាម​ស្រុក​អ្ន​ក​ទាំង​នោះ​មិន​មាន​ ហេតុ​ដូច​នេះ​ហើយ​អ្នក​ទាំង​នោះ​ ចាំ​បាច់​ត្រូវ​ទៅ​កុម្ម៉ង់​ទិញ​ពី​អ្នក​ភូមិ​នោះ អោយ​បោច​លក់​អោយ​។ ដោយ​គេ​បាន​ បោច​ចង​ជា​ដុំ​(បាច់) ដែល​អ្នក​ភូមិ​បាន​អោយ​ឈ្មោះ​ថា​ចង​ជា​ក្រពើ  ដែល​ក្នុង​នោះ​គេ​ ទិញ​ក្នុង​ប្រ​ភេទ​តម្លៃ​មួយ​ក្រ​ពើ​ចំនួន​ពី​៥០០០ទៅ​៦០០០​រៀល។ ក្នុង​មួយ​ក្រពើ​ មាន​១២​បន្ទះ​ ​ ហើយ​ក្នុង​មួយ​បន្ទះ​មាន​២០​ ដើម​វល្លិ​។ ពេល​គេ​បោច​បាន​គ្រ​ប់​ ចំនួន​១២​​បន្ទះ​ គេ​យក​មក​តំ​រៀប​គ្នា​មួយ​ដុំ​រួច​ គេ​ចង​រុំ​វា​ផ្អោប​គ្នា​ ដោយ​ដាក់​ក្បាល​វា​អោយ​ត្រឹម​គ្នា​។​ ពេល​យើង​ចង​រុំ​វា​រួច​ហើយ​ យើង​មើល​ទៅ​ឃើញ​រាង​ដូច​ជា​ពស់​ថ្លាន់​ តែ​អ្នក​ភូមិ​នោះ​បាន​ អោយ​ឈ្មោះ​ថា​ មួយ​ដុំ​នោះ​ថា​ជា​មួយ​ក្រពើ​ទៅវិញ​។ តែ​បច្ចុប្បន្ន​វល្លិ​នេះ​កំ​ពុង​តែ​រង​នូវ​ការបាត់បង់​ជា​ខ្លាំង​ ព្រោះ​ដោយសារ​តែ​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​ ភ្លើង​ឆេះ​ព្រៃ​ សព្វថ្ងៃ​គេ​សង្កេត​ឃើញ​មាន​តិច​តួច​បំផុត​។ សូម​បញ្ជាក់​ប្រាប់​អ្នក​អាន​ថា​វល្លិ​នេះ​សម្រាប់​អ្នក​ភូមិ​គូរ ឃុំ​គោគ​មន​ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័​យ បាន​អោយ​ឈ្មោះ​ថា​ជា​វល្លិ​រំទុង​ តែ​សម្រាប់​អ្នក​ភូមិ​ឬ​ខេត្ត​ ផ្សេង​ទៀត​ប្រហែល​ជា​ហៅ​ឈ្មោះ​ផ្សេង​ពី​នេះ​៕៚
ដោយ​និស្សិត​ ឈ្មោះ​ អូត ឡាទីនន័រ សម្រាប់​ខែ​ កុម្ភៈ ឆ្នាំ២០១២