Sunday, March 20, 2011

ដំណឹងមរណៈទុក្ខ



ព្រះ​គ្រូ​​មេ​គណ​ ឧត្ដរាវាសី ឃង់ តិក ខេត្ត​ឧត្តរមានជ័យ
វត្ត​ប្រាសាទ​រាជា​សំរោង


កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ ២០១១ គ. ២៥៥៤ វេលា​ម៉ោង​៨​ និង ៥៣​នាទី​ព្រឹក ព្រះ​គ្រូ​មេគណ​ខេត្ត​ឧត្ដរមានជ័យ បាន​ទទួល​មរណៈ​ភាព​ ក្នុង​ព្រះជន្មាយុ ៨២ ព្រះវស្សា ដោយ​រោគាពាធ ក្នុង​កុដិ​របស់​ព្រះ​គ្រូ​នៅ​វត្ត​ប្រាសាទ​រាជា​សំរោង។
ព្រះ​គ្រូ​ កើត​ក្នុង​ត្រកូល​កសិករ​ នៅ​ភូមិ​ ផ្អុង ឃុំ​កូន​ក្រៀល ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ ហើយ​ព្រះ​គ្រូ​មាន​ស្នាដៃ​ជាច្រើន ក្នុង​ការអភិវឌ្ឍន៍ វិស័យ​ពុទ្ធចក្រ និង អាណា​ចក្រ ដូច​ជា​ជួយ ទំនុក​បម្រុង​ដល់​ សិស្ស​មកពី​តំបន់​ដាច់​ស្រយាល​ដែល​បាន​មក​បន្ត​ការសិក្សា​ក្នុង​ក្រុង​សំរោង​ ជាពិសេស​ជួយ​អភិវឌ្ឍន៍​វត្ត​ប្រាសាទ​រាជា​សំរោង។
អាត្មាភាព​ ព្រមទាំង​សិស្ស​និស្សិត​ខេត្ត​ឧត្តរមានជ័យ មានការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ ដែល​បាត់បង់​​ធនធាន​មនុស្ស​ក្នុង​វិស័យ​ពុទ្ធ​ចក្រ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​៕
ព្រះ​គ្រូ​អនុ​គណ​ក្រុង​សំរោង
ប៊ុន សាលួត
ទូរស័ព្ទ ០១២ ៣១​៥ ៧៥៣
អ៊ីមែល bunsaluth@hotmail.com