លោកអ្នកមួយចំនួនប្រហែលជាជ្រាបរួចមកហើយអំពីរបៀបនៃការពិសារទឹកឲ្យមានប្រសិទ្ធភាព។
ប៉ុន្ដែក៏មានលោកអ្នកបងប្អូនមួយចំនួនទៀតមិនទាន់បានជ្រាបនៅឡើយទេអំពីរបៀបនៃការពិសារទឹកឲ្យបានល្អនិងមានប្រសិទ្ធភាព។យើងឃើញថាទឹកមានសារៈសំខាន់ណាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់ៗជាពិសេសស្រាប់បរិភោគបើយើងខ្វះឬក៏មិនបានទទួលទានទឹកឲ្យបានគ្រប់គ្រាន់
ឬឲ្យបានល្អវានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរដូចជារាគរូសស្លេសឲកស្លាំងឈឹក្បាល។ល។ ថ្ងៃនេះយើងខ្ញុំសូមជម្រាបជូនលោកអ្នកបងប្អូនឲ្យបានជ្រាបអំពីរបៀបនៃការពិសារទឹកឲ្យបានល្អ
គ្រប់គ្រាន់និងត្រឹមត្រូវការពិសារទឹកបានគ្រប់គ្រាន់និងត្រឹមត្រូវវានឹងជួយឲ្យលោកអ្នកបងប្អូនទាំងអស់ទទួលបាននូវសុខភាពល្អ ឆ្លាតវាងវៃនិងស្រស់ស្អាតយ៉ាងពិតប្រាកដ។ខាងក្រោមនេះជាអ្វីដែលលោកអ្នកគួរយល់ដឹង។
១. ទទួលទឹកបន្ទាប់ពីក្រោកពីដំណេក
នៅពេលក្រោកពីដំណេកភ្លាមនាពេលព្រឹកព្រលឹមវាមានន័យថានៅពេលដែលយើងមិនទាន់បានធ្វើការអ្វីនៅឡើយហើយក៏មិនទាន់បានញ៉ាំអ្វីទាំងអស់នោះវាជាពេលល្អបំផុតសម្រាប់ទទួលទានទឹកពីរកែវភ្លាមវានឹងជួយសម្អាតអាហារមិនស្អាត និង
ឲ្យយើងឆាប់ចូលបន្ទប់ទឹក(បន្ទោរបង់)។
២. ទទួលទានទឹកមុន និង ក្រោយបរិភោគអាហារ
ការពិសារទឹកមុនទទួលទានអាហារជាពេលល្អបំផុតសម្រាប់សុខភាពរាងកាយ។លោកអ្នកគួរណាស់តែពិសារទឹកមុននិងក្រោយអាហារឲ្យបានយ៉ាងហោចណាស់៣០នាទីគួរគប្បីកុំពិសារទឹកស្របពេលទទួលទានអាហារ វាអាចធ្វើឲ្យអាហារដែលទទួលទានទៅនោះផ្អូមហើយមានក្លិនមិនល្អ នៅពេលណាយើងបញ្ចេញចោល។
៣.ទទួលទានទឹកបន្ទាប់ពីងូតទឹករួច ទទួលទានទឹកមួយកែវបន្ទាប់ពីលោកអ្នកងូតទឹករួចនោះវានឹងជួយឲ្យស្បែករបស់យើងមានភាពស្រស់ស្អាត
បើសិនជាអនុវត្តជារៀងរាល់ថ្ងៃ។
៤.ទទួលទានទឹកមុនចូលគេង ការទទួលទានទឹកមុនពេលចូលសម្រាក១កែវនោះវាអាចជួយយើងឲ្យសម្រាកលក់ស្រួល។
៥.ទទួលទានទឹកបន្ទាប់ពីបន្ទោរបង់និងនៅពេលស្រេក
សាកល្បងអនុវត្តទាំងអស់គ្នាមើលតើមានការខុសប្លែកយ៉ាងណាដែរ?ការពិសារទឹកគឺមានចំនួនលីត្រសម្រាប់មនុស្សទាំងអស់ក្នុងរយៈពេល១ថ្ងៃ
ឬក៏៨កែវ។សូមមេត្ដាទទួលទានទឹកឲ្យបានញឹកញាប់សូមកុំទុករហូតដលលោកអ្នកមានស្រេកទើបទទួលទាន
វាអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរាងកាយរបស់យើងនិងធ្វើឲ្យយើងបាត់បង់ជាតិទឹកនៅក្នុងខ្លួន។ប៉ុន្ដែបើសិនជាលោកអ្នកមានអារម្មណ៍ថាស្រេកត្រូវពិ
សារភ្លាម។ក៏ដូចជាការទទួលទានបន្ទាប់ពីបន្ទោរបង់(បត់ជើងធំឬតូច) លោកអ្នកត្រូវការពិសារទឹកដោយសារតែនៅពេលយើងបន្ទោរបង់វាធ្វើឲ្យសារធាតុទឹកបាត់បង់ក្នុងរាងកាយរបស់យើង
ដូច្នេះយើងត្រូវបំពេញបន្ថែម។
ភួន សោភា( English language) Email: Souphea.sn@gmail.com |